ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងគិតគូរលើការរៀបចំឱ្យមានឧបករណ៍គតិយុត្តិគ្រប់គ្រាន់ដើម្បីធានានូវដំណើរការក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្អែកលើគោលការណ៍រួមរបស់សង្គមជាតិយើង។
សូមគូសបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំលិខិតបទដ្ឋានគតិយុត្តដែលបានអនុម័ត និងអនុញ្ញាតដាក់ឱ្យប្រើប្រាស់រួចពាក់ព័ន្ធនឹងវិស័យសំណង់ សរុបចំនួន ៦៥ រួមមាន៖
– ច្បាប់ស្តីពីសំណង់
– អនុក្រឹត្យ ចំនួន ១០
– ប្រកាសអន្តរក្រសួង ចំនួន ០៥
– ប្រកាស ចំនួន ៣៤
– សារាចរ ចំនួន ០៤
– សេចក្តីសម្រេច ចំនួន ០៧
– សេចក្តីណែនាំ ចំនួន ០១
– គោលការណ៍ណែនាំ ចំនួន ០១
– សៀវភៅណែនាំ ចំនួន ០៦
សម្រាប់គោលនយោបាយ ផែនការយុទ្ធសាស្ត្រ លិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំ បទដ្ឋាន និងបទប្បញ្ញត្តិបច្ចេកទេស ដែលបានព្រាងចប់ កំពុងព្រាង និងគ្រោងរៀបចំ ក្នុងវិស័យសំណង់ សរុបរួមចំនួន ១៦៥ ទៀត។
(ឯកសារពាក់ព័ន្ធទាំងអស់ខាងលើ មាននៅក្នុង QR Code ភ្ជាប់មកជាមួយ)
ជាមួយគ្នានេះ ក្រសួងក៍បានពិនិត្យ និងពិភាក្សាលើផែនការនីតិកម្ម និងការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តិ ក្នុងវិស័យរៀបចំដែនដី នគរូបនីយ និងសំណង់ផងដែរ។
កិច្ចប្រជុំផ្ទៃក្នុងពិនិត្យលើសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តិលើវិស័យរៀបចំដែនដី នគរូបនីយ និងសំណង់។
១ កញ្ញា ២០២៦










