Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសម្ព័ន្ធ ឧស្សាហកម្មកៅស៊ូ វៀតណាមប្រចាំកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានគូសបញ្ជាក់ថា ចំពោះគម្រោងវិនិយោគដែលបានអនុវត្តរួចរាល់ហើយ ក្នុងអាណត្តិនេះ ក្រសួងនឹងបន្តសម្របសម្រួល បំពេញបន្ថែមជូនតាមនីតិវិធី ច្បាប់ជាធរមាន ដើម្បីធានាឱ្យក្រុមហ៊ុនកៅស៊ូវៀតណាមទទួលបាននូវសុវត្ថិភាព ផ្លូវច្បាប់ពេញលេញ និងភាពច្បាស់លាស់ក្នុងការធ្វើអាជីវកម្មស្របច្បាប់ រយៈពេលវែងនៅកម្ពុជា។

ByRatana September 15, 2026September 15, 2026

ក្នុងជំនួបនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្ដល់នូវ អនុសាសន៍ និងទស្សនទានយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរ ជាការតម្រង់ទិស សម្រាប់កិច្ចសហប្រតិបត្តិការទៅ​មុខ​ទៀត។

រួមមាន:

១- ការលើកកម្ពស់ សក្តានុពលវិស័យកៅស៊ូតាមរយៈសហគមន៍ ដោយស្នើឱ្យភាគី ពាក់ព័ន្ធ ពិចារណា លើការចងក្រងប្រជាពលរដ្ឋកម្ពុជាដែលមានដាំដំណាំកៅស៊ូ ឱ្យទៅជាទម្រង់ សហគមន៍ផលិតកម្ម។ ការរៀបចំនេះ គឺដើម្បីប្រមូលផលនិងប្រមូលទិញ ផលិតផល កៅស៊ូពីប្រជាពលរដ្ឋឱ្យអស់សក្តានុពលដែលមានស្រាប់នៅ ទូទាំងប្រទេស ព្រមទាំងជួយលើកកម្ពស់ជីវភាពប្រជាកសិករផងដែរ។

២- ការពង្រីកវិសាលភាពវិនិយោគក្រៅពីវិស័យកៅស៊ូ តាមរយៈការពិចារណា លទ្ធភាពផ្តួចផ្តើមការវិនិយោគលើវិស័យផ្សេងៗទៀតក្រៅពីដំណាំកៅស៊ូ ដោយបែងចែកគោលដៅជាពីរគឺ:

ក- សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
ខ- សម្រាប់បម្រើឱ្យទីផ្សារក្នុងតំបន់។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យមានការសហការរួមដៃគ្នាផលិតសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀតផងដែរ។

ជំនួបពិភាក្សាការងារនេះ មិនត្រឹមតែជួយពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរវាងស្ថាប័នរដ្ឋ និងវិស័យឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបើកទំព័រថ្មីមួយទៀតក្នុងការ ស្វែងរកកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក នៃប្រទេសទាំងពីរផងដែរ។

Post Tags: #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#យុទ្ធសាស្ត្របញ្ចកោណ

Post navigation

Previous Previous
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់ថា ការទទួលបានបណ្ណកម្មសិទ្ធិដីធ្លី គឺជាការបន្សល់ទុកនូវកេរមរតក និងការធានាសុវត្ថិភាពផ្លូវច្បាប់ជូនកូនចៅជំនាន់ក្រោយ
NextContinue
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន​ ៣០,៩៥៨បណ្ណ​ ជូនប្រជាជនក្នុងក្រុងសិរីសោភ័ណ​និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់