Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  បានលើកទឹកចិត្ត ជំរុញការបង្កើត Portal រួម ដើម្បីពង្រឹងសេវាសាធារណៈអនឡាញ

ByRatana September 21, 2026September 21, 2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តឱ្យក្រុមការងាររៀបចំសេវាអនឡាញ បន្តសហការជាមួយដៃគូ ពិនិត្យលទ្ធភាព បង្កើនមុខងារ និងភាពចាំបាច់របស់សេវាសាធារណៈ អនឡាញរបស់ខ្លួន តាមរយៈការចងក្រងព័ត៌មានលម្អិតចាំបាច់ទាំងអស់នៅលើ portal រួមមួយ  ដែលអាចឆ្លើយតបបានគ្រប់លក្ខខណ្ឌតម្រូវ របស់ភាគីពាក់ព័ន្ធ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសុវត្ថិភាព

ក្នុងកិច្ចប្រជុំពិភាក្សាលើការផ្ដល់សេវាសាធារណៈអនឡាញ (online public service) របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នារសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីស្ដីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធទិន្នន័យឌីជីថល និងស្ថាបត្យកម្មបច្ចេកវិទ្យា ដើម្បីធានាថាការផ្ដល់សេវាជូនប្រជាពលរដ្ឋ និងវិស័យឯកជន អាចធ្វើឡើងប្រកបដោយភាពរហ័សរហួន តម្លាភាព និងសុវត្ថិភាពខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា  កន្លងមកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តែងតែមានការព្រួយបារម្ភ និងប្រុងប្រយ័ត្នខ្ពស់លើការវាយតម្លៃអចលនវត្ថុ ឬសំណង់ដែលជាទ្រព្យបញ្ចាំ ដោយសារកង្វះខាតទិន្នន័យច្បាស់លាស់ក្នុងពេលជាក់ស្ដែង ដូច្នេះតាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធសេវាសាធារណៈអនឡាញនេះ ក្រសួងរំពឹងថានឹងជួយកាត់បន្ថយហានិភ័យដល់ធនាគារ តាមរយៈការផ្ដល់ទិន្នន័យត្រឹមត្រូវ និងអាចទុកចិត្តបាន, ជំរុញឱ្យធនាគារហ៊ានផ្ដល់ទំហំកម្ចីទូលំទូលាយជាងមុន, ផ្ដល់កម្ចីបានលឿន និងអាចឈានដល់ការកាត់បន្ថយអត្រាការប្រាក់ ដែលជាកាតាលីករជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្រសួងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍប្រព័ន្ធSoftware ឱ្យមានលក្ខណៈស្វ័យប្រវត្តិ ក្នុងការគ្រប់គ្រងប្រតិបត្តិការទិញ-លក់ និងការដកស្រង់ទិន្នន័យអចលនទ្រព្យ។ ប្រព័ន្ធនេះតម្រូវឱ្យមានការកំណត់អត្តសញ្ញាណម្ចាស់ទ្រព្យច្បាស់លាស់ (មាន ID និងព័ត៌មានផ្ទៀងផ្ទាត់ត្រឹមត្រូវ) ព្រមទាំងការភ្ជាប់ប័ណ្ណសម្គាល់អចលនវត្ថុ (ប្លង់រឹង) ចូលទៅក្នុងប្រព័ន្ធកណ្តាល ដើម្បីធានាថាអ្នកស្នើសុំគឺជាម្ចាស់កម្មសិទ្ធិពិតប្រាកដ និងជៀសវាងភាពស្មុគស្មាញ ឬការខាតបង់ពេលវេលារបស់ប្រជាពលរដ្ឋក្នុងការអញ្ជើញមកក្រសួងផ្ទាល់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់  បានណែនាំដល់មន្ត្រីជំនាញ និងក្រុមការងារ ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ជានិច្ចក្នុងការឆ្លើយតប និងដោះស្រាយរាល់សំណូមពរ ឬបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍។ ក្រសួងនឹងបន្តដើរតួនាទីជាស្ពានតភ្ជាប់ និងជាអាជ្ញាធរនិយ័តករដ៏រឹងមាំ ដើម្បីធានាថាវិស័យអចលនវត្ថុ និងសំណង់នៅកម្ពុជា ផ្ដល់នូវផលចំណេញ និងទំនុកចិត្តខ្ពស់បំផុតដល់សង្គមជាតិទាំងមូល។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ប្តេជ្ញាបន្តពង្រឹងគុណភាពសេវាអនឡាញនេះឱ្យកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចសម័យឌីជីថល និងផ្តល់ភាពងាយស្រួលបំផុតជូនដល់សាធារណជនផងដែរ៕

Post Tags: #ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ចុះបញ្ជីដីបង្ហើយ#បរិយាកាសគ្មានវិវាទ#យុទ្ធសាស្ត្របញ្ចកោណ#សេវាគាប់ចិត្ត

Post navigation

Previous Previous
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចង្អុលបង្ហាញទិសដៅថ្មីដល់អាជ្ញាធរអប្សរា និងរដ្ឋបាលខេត្តសៀមរាប ក្នុងការថ្លឹងថ្លែងរវាងការអភិរក្សនិងសុខុមាលភាពពលរដ្ឋ ដោយឈរលើយុទ្ធសាស្ត្រ “ការពារប្រាសាទ,លើកស្ទួយជីវភាពពលរដ្ឋ” នៅតំបន់អង្គរ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់