Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាច្រើន ក្នុងការវាស់វែងចុះបញ្ជីដីធ្លី។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយភាពវាងវៃ ប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគតប្រជាជាតិកម្ពុជា របស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចផែនការ មកសេដ្ឋកិច្ចទីផ្សារ នាចុងទសវត្សរ៍ទី៨០  ការផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋកម្ពុជា គឺជាជំហានដ៏យុទ្ធសាស្ត្រមួយ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជារួម និងជាប្រាក់ចំណូលនិងភាពមានបានរបស់សង្គមកម្ពុជា និយាយដោយឡែក។ ឆ្នាំ១៩៨៥ ដែលជាចំណុចរបត់ដ៏សំខាន់ពីសេដ្ឋកិច្ចសមូហភាព (ក្រុមសាមគ្គី) មកជាការគ្រប់គ្រងដីធ្លីលក្ខណៈគ្រួសារ និងបានអនុវត្តនៅឆ្នាំ១៩៨៩ បន្ទាប់ពីរដ្ឋសភានៅពេលនោះបានអនុម័ត កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៨៩។

ByRatana October 20, 2026October 20, 2026

ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ក្នុងការអនុវត្តការងារចុះបញ្ជីនិងចេញបណ្ណលើកដំបូង ដោយ​ផ្តើមចេញពីការបដិសេធការទាមទារកម្មសិទ្ធិមុនឆ្នាំ១៩៧៩ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីផ្តល់កម្មសិទ្ធិឯកជនលើវិស័យដីធ្លីជូនប្រជាពលរដ្ឋស្របច្បាប់ ដែលនេះគឺ “លោកឪពុកចែកទ្រព្យ​សម្បត្តិជូនកូនៗ”។

ផ្លែផ្កានៃការធ្វើកំណែទម្រង់នេះ បានអនុញ្ញាត​ឱ្យកម្ពុជាធ្វើការចុះបញ្ជីដីធ្លីទាំងស្រុង និងបញ្ចប់វិវាទ។

ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នេះ ក្រោមការដឹកនាំប្រកបដោយថាមពល និងទស្សនវិស័យ​វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវ “យុទ្ធនាការចុះបញ្ជីដីបង្ហើយ” ដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់​អចលនទ្រព្យ។ តាមរយៈការបញ្ចប់ការងារវាស់វែងដីធ្លីនៅកម្ពុជា យើងបង្កើតបាននូវភាពច្បាស់លាស់ កាត់បន្ថយ​ជម្លោះលើព្រំកាន់កាប់ដីធ្លី ផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ លើកកម្ពស់តម្លៃសេដ្ឋកិច្ច គុណតម្លៃនៃអចលនទ្រព្យ និងកសាងបាននូវសង្គមសុខដុមនៅកម្ពុជា។

ដីធ្លីបានក្លាយទៅជាឧបករណ៍សម្រាប់ធ្វើពាណិជ្ជកម្ម (Commodity) ប្រកបដោយសុវត្ថិភាព ដែលជាពាងទឹកមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់ សម្រាប់ធានាដំណើរការរបស់សង្គមជាតិ។

ក្រសួងបានវាស់វែងនិងចុះបញ្ជីដីធ្លីប្រមាណ ១៤លានក្បាលដី ក្នុងនោះ ដីលំនៅឋាន ប្រមាណ ៥,៦លានក្បាលដី (ប្រមាណ ៣៨%) និងដីកសិកម្ម ប្រមាណ ៨លានក្បាលដី (ប្រមាណ ៥៥%)។ ជាមួយគ្នានេះ ការងារចែកបណ្ណគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ដែលជាពេល​វេលា​សមស្រប​​ជាយុទ្ធសាស្ត្រ ដើម្បីប្រជាពលរដ្ឋទូទាំងប្រទេស និងរាជរដ្ឋាភិបាល រួមគ្នាប្រារព្ធ​ពិធីអបអរសាទរ ខួប ៤០ឆ្នាំ (១៩៨៩-២០២៩) នៃការផ្តល់កម្មសិទ្ធិឯកជនលើវិស័យដីធ្លី​ជូន​ប្រជាពលរដ្ឋ ដែលបាន​ផ្តួចផ្តើម​ដំបូងដោយ សម្តេចអគ្គមហា​សេនាបតីតេជោហ៊ុន សែន ដែលជានិច្ចកាល សម្តេ​ចតេជោ តែងតែគិតគូរ និងតម្កល់ប្រយោជន៍របស់ប្រជាជនកម្ពុជា​ជាធំ តាំងពីដើមរៀងមក។

Post Tags: #ការរៀបចំឆ្នេរ#ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ចុះបញ្ជីដីបង្ហើយ#បរិយាកាសគ្មានវិវាទ#យុទ្ធសាស្ត្របញ្ចកោណ#សេវាគាប់ចិត្ត

Post navigation

Previous Previous
ក្ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក Sumitomo Yusuke អ្នកសម្របសម្រួលគម្រោងសាងសង់សាលារៀន តាមរយៈអង្គការ Japan Team of Young Human Power (JHP) និងលោក​ Roji Fukuda នាយកប្រតិបត្តិក្រុមហ៊ុន​ Roji International Group Co., Ltd ដែលបានបញ្ជាក់អំពីលទ្ធភាពក្នុងការកៀរគរថវិកាពីសប្បុរសជន និងក្រុមហ៊ុនសាងសង់ជប៉ុន ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទានក្នុងការសាងសង់អគារសាលារៀនចំនួន ១ខ្នង នៅកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់