ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងថា លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយការកសាងលំនៅឋាន និងការអភិវឌ្ឍសហគមន៍តំបន់ឆ្នេរ ត្រូវគិតគូរពីសុខុមាលភាព និងជីវភាពរស់នៅប្រកបដោយចីរភាព – ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងថា លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយការកសាងលំនៅឋាន និងការអភិវឌ្ឍសហគមន៍តំបន់ឆ្នេរ ត្រូវគិតគូរពីសុខុមាលភាព និងជីវភាពរស់នៅប្រកបដោយចីរភាព

ByRatana November 3, 2026November 3, 2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ការរៀបចំនិងអភិវឌ្ឍលំនៅឋានជូនប្រជាពលរដ្ឋ មិនមែនគ្រាន់តែជាការសាងសង់សំណង់រឹងមាំសម្រាប់ជ្រកកោនប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាឱ្យបាននូវការកសាងជីវភាពរស់នៅដ៏សុខដុមរមនា សមាហរណកម្ម និងភាពធន់នៅក្នុងសហគមន៍ផ្ទាល់។ 

ក្នុងពេលបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាងឯកសារស្ដីពីគម្រោងកែលម្អការតាំងទីលំនៅរបស់សហគមន៍ប្រកបដោយសមាហរណកម្ម និងភាពធន់ តាមបណ្ដាខេត្តក្នុងតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ការរៀបចំនិងអភិវឌ្ឍលំនៅឋានជូនប្រជាពលរដ្ឋ មិនមែនគ្រាន់តែជាការសាងសង់សំណង់រឹងមាំសម្រាប់ជ្រកកោនប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាឱ្យបាននូវការកសាងជីវភាពរស់នៅដ៏សុខដុមរមនា សមាហរណកម្ម និងភាពធន់នៅក្នុងសហគមន៍ផ្ទាល់។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលការណ៍យុទ្ធសាស្ត្រគន្លឹះមួយចំនួន សម្រាប់ជាផែនទីបង្ហាញផ្លូវក្នុងការអភិវឌ្ឍភូមិឋាន និងសហគមន៍មូលដ្ឋាន រួមមាន៖
– ការអភិវឌ្ឍជនបទនិងសហគមន៍៖ ត្រូវធានាឱ្យរាល់ភូមិឋានមានប្រព័ន្ធទឹកស្អាត ភ្លើងអគ្គិសនី ផ្លូវថ្នល់ និងសាលារៀនសម្រាប់កូនចៅប្រជាពលរដ្ឋទទួលបានការអប់រំ ព្រមទាំងបង្កើតបរិយាកាសដែលជួយឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងមានទំនុកចិត្តលើសុវត្ថិភាពសង្គម។
– ការលើកកម្ពស់សុខុមាលភាព៖ យកចិត្តទុកដាក់ខ្ពស់លើសុខភាពអនាម័យ និងការរស់នៅប្រកបដោយផាសុកភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
– ការកសាងសេដ្ឋកិច្ចមូលដ្ឋាន៖ ផ្តោតសំខាន់លើការបង្កើតមុខរបរ និងការបង្កើនប្រាក់ចំណូល ដើម្បីឱ្យប្រជាពលរដ្ឋអាចពឹងផ្អែកលើខ្លួនឯងបានប្រកបដោយចីរភាពក្នុងរយៈពេលវែង។ 

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តពង្រឹងកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ បន្តជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកស្ទួយជីវភាព និងគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យកាន់តែប្រសើរឡើង។

គួរកត់សម្គាល់ថា បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់សូមស្វាគមន៍ចំពោះកិច្ចសហការពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន និងអង្គការ ដៃគូអភិវឌ្ឍនានា ក្នុងការចូលរួមជាមួយគ្នាដើម្បីជួយប្រជាជនកម្ពុជាឱ្យមានជីវភាពប្រសើរឡើងមួយកម្រិតទៀត ពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងសំណង់មិនរៀបរយ ជាក់ស្តែងបងប្អូននៅក្នុងសំណង់មិនរៀបរយនៅខេត្តកែប។ ពីនេះទៅមុខ សូមផ្តោតការគិតគូរលើការកសាងខឿនសេដ្ឋកិច្ចនៅនឹងមូលដ្ឋាន ហើយអន្តរាគមន៍ជួយប្រជាជនយើងឱ្យចំកន្លែង និងចំគោលដៅ ដែលក្រៅពីដី និងផ្ទះ យើងត្រូវគាំទ្រហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀតដែលអាចធ្វើឱ្យប្រជាជនមានចំណូល បន្ថយបំណុល មានជីវភាពប្រសើរឡើង ព្រមទាំងចូលរួមកសាងជីវិតមនុស្សតាមរយៈការគិតគូរឱ្យមានអាហារហូបចុកគ្រប់គ្រាន់ធ្វើឱ្យសុខភាពរឹងមាំ ជាការកសាងធនធានមនុស្សសម្រាប់ជាតិ។

សូមជម្រាបជូនថាថា សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនាពេលនេះ មានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ គណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ អាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងស្ថានទូតចិនប្រចាំកម្ពុជា ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល  តំណាង World Bank, តំណាង JICA, តំណាង KOICA, តំណាង UNDP ប្រធានអង្គការ UN-Habitat និងនាយកប្រចាំប្រទេសនៃអង្គការ HFHC៕

Post Tags: ##វិស័យសំណង់#ការងារលំនៅឋាន#ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ចុះបញ្ជីដីបង្ហើយ#បរិយាកាសគ្មានវិវាទ#សេវាគាប់ចិត្ត

Post navigation

Previous Previous
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។
NextContinue
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានសម្រុះសម្រួលដោះស្រាយបញ្ចប់ករណីវិវាទដីធ្លី រវាងឈ្មោះ ឃឹម វណ្ណាត, ឈ្មោះ វ៉េង សុខ និងឈ្មោះ ស៊ឹម ពិសិដ្ឋ ស្នើសុំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទំហំ ២ ០៩៤ម៉ែត្រការ៉េ និងប្រជាពលរដ្ឋស្ថិតក្នុងភូមិ ត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់