ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញដល់យុវជនស្ថាបត្យករជំនាន់ថ្មី ឱ្យយកចិត្តទុកដាក់ខ្ពស់លើយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងផ្សារភ្ជាប់អត្តសញ្ញាណជាតិ – ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញដល់យុវជនស្ថាបត្យករជំនាន់ថ្មី ឱ្យយកចិត្តទុកដាក់ខ្ពស់លើយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងផ្សារភ្ជាប់អត្តសញ្ញាណជាតិ

ByRatana November 10, 2026November 10, 2026

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសង្កត់ធ្ងន់ថា វប្បធម៌ និងប្រពៃណី គឺជាឫសគល់ដ៏រឹងមាំ និងជាអត្តសញ្ញាណដ៏ល្អប្រពៃរបស់ជាតិ ដែលយើងគ្រប់គ្នាត្រូវតែចងចាំ និងថែរក្សា ដូច្នេះ ក្រុមស្ថាបត្យករទាំងអស់ ត្រូវយកចិត្តទុកដាក់បញ្ចូលនូវលក្ខណៈសម្បត្តិវប្បធម៌ និងរចនាបថខ្មែរទៅក្នុងគ្រប់គម្រោងអភិវឌ្ឍន៍នានា ដើម្បីធានាថាការរីកចម្រើនថ្មីៗមិនត្រូវបាត់បង់នូវតម្លៃប្រវត្តិសាស្ត្ររបស់ជាតិនោះឡើយ។ 

ក្នុងពិធីចែកពានរង្វាន់ប្រកួតប្រជែងស្នាដៃរៀបចំឧទ្យានកោះនរា ក្រោមប្រធានបទ ” បេះដូងរាជធានី ” នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថាបត្យករជំនាន់ថ្មីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការប្រកួតប្រជែងស្នាដៃនេះ។ ការប្រកួតប្រជែងនេះ គឺជាយុទ្ធសាស្ត្រធ្វើឱ្យមានបម្រែបម្រួលជាវិជ្ជមាននិងការច្នៃប្រឌិតទំព័រថ្មីនៃសង្គមជាតិយើង ព្រោះវាជាការបើកឱកាសឱ្យយុវជនបង្ហាញពីសមត្ថភាព និងគំនិតច្នៃប្រឌិតក្នុងការអភិវឌ្ឍទីក្រុង។  

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងត្រូវតែធ្វើឡើងដោយមានការគិតគូរឱ្យបានស៊ីជម្រៅ វែងឆ្ងាយ និងមានប្រព័ន្ធច្បាស់លាស់ ដោយត្រូវផ្សារភ្ជាប់គ្នារវាងការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ការអភិវឌ្ឍទីក្រុងត្រូវប្រកាន់ខ្ជាប់នូវភាពជាម្ចាស់ការ និងការច្នៃប្រឌិតខ្ពស់ ដោយទាញយកសក្តានុពលដែលមានស្រាប់ក្នុងស្រុកមកអភិវឌ្ឍឱ្យអស់លទ្ធភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីសារៈសំខាន់នៃការច្នៃប្រឌិត និងការចូលរួមយ៉ាងផុសផុលរបស់ក្រុមយុវជនជំនាន់ថ្មី ក្នុងការផ្ដល់នូវគំនិតផ្ដួចផ្ដើម និងទស្សនវិស័យថ្មីៗលើការរៀបចំផែនការមេ ស្ថាបត្យកម្ម និងការអភិវឌ្ឍទីធ្លាសាធារណៈនៅកម្ពុជា និងបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមនីមួយៗ ដែលបានយកចិត្តទុកដាក់ស្រាវជ្រាវ និងចងក្រងជាគម្រោងប្លង់ស្ថាបត្យកម្មដ៏មានតម្លៃសម្រាប់បម្រើឱ្យផលប្រយោជន៍សាធារណៈ។  ការប្រកួតប្រជែងស្នាដៃនេះ មិនមែនជាការប្រកួតប្រជែងដើម្បីស្វែងរកអ្នកឈ្នះ ឬអ្នកចាញ់នោះឡើយ ប៉ុន្តែជ័យលាភីពិតប្រាកដគឺ «សង្គមជាតិខ្មែរទាំងមូល» ដែលទទួលបាននូវគំនិតថ្មីៗ វប្បធម៌នៃការគូសវាសរួមគ្នា និងការបម្រែបម្រួលជាវិជ្ជមានសម្រាប់សង្គមជាតិយើង។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកទឹកចិត្តដល់យុវជនស្ថាបត្យករទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត និងរក្សាស្មារតីនៃការអភិវឌ្ឍសមូហភាព គិតគូរឱ្យបានស៊ីជម្រៅពីបរិបទវប្បធម៌ សេដ្ឋកិច្ច និងសុខុមាលភាពប្រជាពលរដ្ឋ ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាឱ្យកាន់តែមានសោភណភាព បៃតង គួរឱ្យរស់នៅ និងកាន់តែរីកចម្រើនរុងរឿងប្រកបដោយចីរភាព។

សូមជម្រាបជូនថា ក្រុមហ៊ុន OCIC ជាក្រុមហ៊ុនធំមួយរបស់កម្ពុជាដែលបានវិនិយោគលើអចលនទ្រព្យច្រើន ហើយក្រុមហ៊ុនបានផ្តួចផ្តើមរគំនិតជាមួយនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដាក់ឱ្យមានការប្រកួតប្រជែងលើកិច្ចការស្ថាបត្យកម្មទៅតាមតំបន់អភិវឌ្ឍរបស់ក្រុមហ៊ុន ជាពិសេសនៅកោះនរា ដើម្បីបានធាតុចូលពីសំណាក់ប្រជាជនខ្មែរផង និងក៍ដើម្បីបណ្តុះបណ្តាលធនធានស្ថាបត្យករ និងអ្នករៀបចំខ្មែរផង៕

Post Tags: #ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ចុះបញ្ជីដីបង្ហើយ#បរិយាកាសគ្មានវិវាទ#យុទ្ធសាស្ត្របញ្ចកោណ#សេវាគាប់ចិត្ត

Post navigation

Previous Previous
យើងរួមគ្នារៀបចំជីវិត រៀបចំផ្ទះសំបែងយើង តាមរយៈការរៀបចំកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី ដោយផ្តើមពីការស្គាល់ពីខ្លួនឯង ស្គាល់ពីសមត្ថភាពសេដ្ឋកិច្ច និងសក្តានុពលក្នុងតំបន់យើង ធ្វើឱ្យត្រូវ ដោយមានផែនការច្បាស់លាស់។
NextContinue
ថ្នាក់​ដឹកនាំ​ក្រសួងរៀបចំដែនដី ថ្លែងថា ស្ថាបត្យកម្មមិនមែនត្រឹមតែជាការកសាង តែជាការបណ្ដុះស្មារតីស្នេហាជាតិ និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់