ការងារចាំបាច់បន្តទៀត សូមអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធ គិតគូរពីការរៀបចំដែនដី និងនគរូបនីយកម្មខេត្តរតនគិរី ឱ្យទៅជាខេត្តដែលទាក់ទាញគេមកលម្ហែ និងកម្សាន្ត ប្រជាជនមានការងារធ្វើ និងដើម្បីធានាថាខេត្តរតនគិរីកាន់តែរីកចម្រើន រក្សាបាននូវសន្តិសុខស្បៀង និងស្ថិរភាពកំណើនសេដ្ឋកិច្ច
ការងារចាំបាច់បន្តទៀត សូមអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធ គិតគូរពីការរៀបចំដែនដី និងនគរូបនីយកម្មខេត្តរតនគិរី ឱ្យទៅជាខេត្តដែលទាក់ទាញគេមកលម្ហែ និងកម្សាន្ត ប្រជាជនមានការងារធ្វើ និងដើម្បីធានាថាខេត្តរតនគិរីកាន់តែរីកចម្រើន រក្សាបាននូវសន្តិសុខស្បៀង និងស្ថិរភាពកំណើនសេដ្ឋកិច្ច។
ម្យ៉ាងទៀតសូមយកចិត្តទុកដាក់គិតគូរលើការរៀបចំបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ព្រមទាំងសំណង់ស្ថាបត្យកម្មអគារ ដែលធ្វើឱ្យក្រុងបានលុង មានសម្រស់ស្រស់ស្អាត រួមជាមួយនឹងឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងសង្ហារឹម និងឧស្សាហកម្មអចលនទ្រព្យ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សំណូមពរឱ្យរដ្ឋបាលខេត្ត ពិនិត្យមើលមន្ត្រីរាជការដែលមានជីវភាពខ្វះខាត ដើម្បីគិតគូរផ្តល់ដីសម្បទានសង្គមកិច្ចជូនពួកគាត់។
កិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តរតនគិរី។
១១ តុលា ២០២៤