កម្ពុជាបានឆ្លងកាត់រឿងរ៉ាវជូរចត់ជាច្រើនដំណាក់កាល ប៉ុន្តែតាមរយៈសំណេរចែករំលែកក្នុងបណ្តាញសង្គម របស់ឯកឧត្តម ខៀវ កាញ្ញារិទ្ធ បានបញ្ជាក់ឱ្យដឹងថា ក្រោយឆ្នាំ១៩៧៩ កម្ពុជាបានទទួលមកវិញនូវប្រពៃណី និងទំនៀមទម្លាប់ជាខ្មែរមកវិញ ហើយអ្វីដែលបានសម្រេចជាសំខាន់នោះ គឺសម្តេចតេជោ បានជម្នះនូវឧបសគ្គ ជម្នះនូវផ្នត់គំនិតនយោបាយសង្គមនាពេលនោះ ទទួលយកនូវអ្វីដែលយើងហៅថា មនោសញ្ចេតនារបស់មនុស្ស។
ក្នុងបរិបទសង្គមនាពេលបច្ចុប្បន្ននេះវិញ ជារឿយៗ យើងបានឃើញ បានដឹង បានឮ អំពីការលើកឡើងរបស់សម្តេចមហាបរវធិបតីនាយករដ្ឋមន្ត្រី ចំពោះការវិវឌ្ឍឈានឡើងនូវគុណតម្លៃរបស់សង្គមជាតិទូទៅ មិនមែនត្រឹមតែគុណតម្លៃស្ត្រីនោះទេ។
ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងលោកជំទាវ និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីរាជការជានារីក្រោមឱវាទក្រសួងសរុប ៩៨១នាក់ នាទីស្តីការក្រសួង។








