Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សម្មភាពថ្នាក់ដឹកនាំ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំពិភាក្សាលើការប្រើប្រាស់ឥណទានពីក្រៅប្រទេសដើម្បីស្ដារវិស័យអចលនទ្រព្យនៅកម្ពុជា

ByRatana May 9, 2025May 9, 2025

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យបើកកិច្ចប្រជុំពិភាក្សាលើការប្រើប្រាស់ឥណទានពីក្រៅប្រទេសដើម្បីស្ដារវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងគោលបំណងដើម្បីជូនដំណឹងទាក់ទិននឹងអត្រាការប្រាក់ដែលធនាគារចិនបានផ្តល់ជូន ដែលនេះជាកិច្ចការដ៏ល្អមួយសម្រាប់ធនាគារ និងមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើការប្រើប្រាស់ឥណទានពីក្រៅប្រទេសដើម្បីស្ដារវិស័យអចលនទ្រព្យនៅកម្ពុជាដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថាកិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីជូនដំណឹងទាក់ទិននឹងអត្រាការប្រាក់ដែលធនាគារចិនបានផ្តល់ជូន ដែលនេះជាកិច្ចការដ៏ល្អមួយសម្រាប់ធនាគារ និងមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ការជួបជុំគ្នានាពេលនេះក៏ដើម្បីជជែកពិភាក្សានិងស្នើសុំឱ្យមានការយោគយល់គ្នាទៅវិញទៅមកអំពីការសម្រួលលើឧស្សាហកម្មកម្ចីប្រាក់ដើម្បីទិញផ្ទះ ដែលកត្តានេះនឹងជួយសម្រួលលើផលប៉ះពាល់ដល់អាយុជីវិតប្រទេសជាតិនិងរាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយវិវាទបុរីអស់ជាច្រើនករណី ដើម្បីឱ្យប្រជាពលរដ្ឋជាអតិថិជនរបស់បុរីមានទំនុកចិត្ត ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលខិតខំរិះរកដំណោះស្រាយសមស្របរវាងពួកគាត់និងម្ចាស់បុរី។

ជាមួយនេះក្រសួងក៏បានជួយដោះស្រាយសម្របសម្រួលលើអត្រាការប្រាក់ជាមួយបណ្ដាធនាគារនិងមីក្រូហិរញ្ញវត្ថុនានាក្នុងកម្ចីទិញផ្ទះសម្រាប់ប្រជាពលរដ្ឋដើម្បីឱ្យពួកគាត់មានលទ្ធភាពទិញលំនៅឋានរស់នៅសមរម្យ និងជួយលើកស្ទួយការប្រើប្រាស់ប្រាក់រៀលនិងរក្សាស្ថេរភាពប្រាក់រៀលផងដែរ។

នៅក្នុងកិច្ចប្រជុំក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងវិស័យឯកជន ដែលមានការចូលរួមរបស់ធនាគារជាតិ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុ សមាគមអ្នកសាងសង់កម្ពុជា
ធនាគារចិន (Bank of China) បានលើកនូវជម្រើសថ្មីជូនអ្នកអភិវឌ្ឍលំនៅឋាន និងអ្នកដែលបានទិញផ្ទះ និងមានបំណងទិញផ្ទះ ដោយធនាគារនឹងផ្តល់នូវអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែងពី ៦,២% ទៅ ៦,៥%។

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ធនាគារចិនមានបំណងចង់ចូលរួមវិនិយោគក្នុងវិស័យប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា ដូច្នេះនេះគឺជាកត្តាល្អមួយសម្រាប់ប្រជាពលរដ្ឋដែលមានបំណងចង់ទិញលំនៅឋានសម្រាប់រស់នៅហើយមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ គឺអាចមានឱកាសទិញលំនៅឋានបានតាមរយៈប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបសមស្របតាមលទ្ធភាពដែលខ្លួនមាន ហើយនេះក៏ជាកត្តាល្អមួយដែលជំរុញឱ្យវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានដំណើរការល្អឡើងវិញ ដោយសារប្រជាពលរដ្ឋមានលទ្ធភាពទិញផ្ទះហើយសំណង់លំនៅឋានដែលនៅសេសសល់នោះក៏អាចលក់អស់និងមិនជាប់គាំងផងដែរ៕

Post Tags: #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#លំនៅឋានតម្លៃសមរម្យ#សេវាគាប់ចិត្ត#ឧស្សាហកម្មអចលនទ្រព្យ

Post navigation

Previous Previous
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ដើម្បីអបអរសាទរថ្ងៃបិទបញ្ចប់ការវាស់វែងនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ
NextContinue
កិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើការរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល