Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សម្មភាពថ្នាក់ដឹកនាំ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសាកល្បងកំណត់នូវប្លង់គោលនៃការប្រើប្រាស់ដីជូនឃុំទាំង១៣០ នៅជុំវិញបឹងទន្លេសាបដោយផ្តើមចេញពីខេត្តកំពង់ឆ្នាំង

ByRatana July 10, 2025July 10, 2025

(កំពង់ឆ្នាំង)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រសួងនឹងសាកល្បងកំណត់នូវប្លង់គោលនៃការប្រើប្រាស់ដីជូនឃុំទាំង១៣០ នៅជុំវិញបឹងទន្លេសាបដោយផ្តើមចេញពីខេត្តកំពង់ឆ្នាំង។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា និងសកម្មភាពអញ្ជើញចុះត្រួតពិនិត្យបឹងធំ មានភូមិសាស្រ្តស្ថិតក្នុងស្រុករលាប្អៀរ, ស្រុកជល់គិរី និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា ក្រសួងនឹងសាកល្បងកំណត់នូវប្លង់គោលនៃការប្រើប្រាស់ដីជូនឃុំទាំង១៣០ នៅជុំវិញបឹងទន្លេសាបដោយផ្តើមចេញពីខេត្តកំពង់ឆ្នាំង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដែលយើងជ្រើសរើសផ្ដើមចេញពីខេត្តកំពង់ឆ្នាំងពីព្រោះខេត្តនេះបានបញ្ចប់ការវាស់វែងដីធ្លីរួចរាល់ដូច្នេះអ្វីដែលយើងទទួលបានក្នុងដៃគឺផែនទីសុរិយោដី ងាយស្រួលក្នុងការកំណត់នូវប្លង់គោលនៃការប្រើប្រាស់ដីក្នុងកំរិតឃុំ។ ម្យ៉ាងទៀត ខេត្តកំពង់ឆ្នាំងជាទីកន្លែងយុទ្ធសាស្ត្រសម្រាប់ចិញ្ចឹមត្រី មានសក្តានុពលច្រើនសម្រាប់វិស័យកសិកម្មនិងសេដ្ឋកិច្ច។

ជាមួយនេះដែរចំពោះបឹងធំក្នុងខេត្តកំពង់ឆ្នាំង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យក្រុមការងារពិនិត្យមើលថាតើត្រូវចុះបញ្ជីបឹងនេះដោយរបៀបណា, ដោយត្រូវកំណត់ឱ្យបានច្បាស់លាស់ថាតើទីណាដែលត្រូវតែជាផ្ទៃទឹករបស់បឹង និងទីណាដែលអាចធ្វើជាតំបន់បម្រុងសម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍របស់អ្នកខេត្តកំពង់ឆ្នាំងដូចជាការកសាងសួនសាធារណៈជាដើម។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា កិច្ចការដែលក្រសួងត្រូវធ្វើបន្ទាប់ពីបញ្ចប់ការងារវាស់វែងដីធ្លីរួច គឺត្រូវបន្តការងារសិក្សានិងផ្ដល់យោបល់អំពីគុណតម្លៃនៃសេដ្ឋកិច្ចរបស់ដីតាមសក្តានុពលនៃបណ្តាខេត្តនិមួយៗ ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋ, ជំរុញកិច្ចអភិវឌ្ឍន៍និងពង្រឹងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ៕

Post Tags: #ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#បរិយាកាសគ្មានវិវាទ#បឹងទន្លេសាប

Post navigation

Previous Previous
បងប្អូនប្រជាការពារពិតជាបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ហើយភាពប្រសើរឡើងនៃស្ថានភាពទូទៅនៃខេត្តព្រះសីហនុក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់ប្រជាការពារនោះឡើយ
NextContinue
តំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក ស្ថិតក្នុងខេត្តត្បូងឃ្មុំ មានទំហំ ១៩៩.៣០ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល