តំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក ស្ថិតក្នុងខេត្តត្បូងឃ្មុំ មានទំហំ ១៩៩.៣០ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ
គួរបញ្ជាក់ផងដែរថា តំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងបរិស្ថានតាមក្រមបរិស្ថាន ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។

