Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សម្មភាពថ្នាក់ដឹកនាំ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការរៀបចំផែនទីប្រើប្រាស់ឃុំក្នុងតំបន់បឹងទន្លេសាបនិងសៀមរាប-អង្គរ ដើម្បីដោះស្រាយវិវាទដែលនៅសេសសល់ក្នុងតំបន់ទាំង២នេះឱ្យបានឆាប់រហ័ស

ByRatana July 17, 2025July 17, 2025

(ភ្នំពេញ)៖ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យមានការឯកភាពគ្នាលើការងាររៀបចំផែនទីប្រើប្រាស់ឃុំក្នុងតំបន់បឹងទន្លេសាបនិងសៀមរាប-អង្គរ ដែលមានលក្ខណៈពិសេសដាច់ដោយឡែកពីការកំណត់ក្នុងច្បាប់ភូមិបាល ហើយអ្វីដែលយើងទាំងអស់គ្នាធ្វើនេះគឺជាកាតព្វកិច្ចចំពោះជាតិក្នុងការថែរក្សាមរតកដូនតា។

ថ្លែងក្នុងកិច្ចប្រជុំផ្ទៃក្នុងណែនាំការងារលើការរៀបចំផែនទីប្រើប្រាស់ឃុំក្នុងតំបន់បឹងទន្លេសាបនិងសៀមរាប-អង្គរ ដែលបានធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា ចំពោះមុខការងារនេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទើបជំរុញការងារនេះបានដំណើរការឆាប់រហ័ស ដោយក្រុមការងារត្រូវធ្វើផែនទីសុរិយោដី ១១៤ភូមិនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរដោយផ្អែកលើភាពជាក់ស្ដែងនៅនឹងកន្លែង,ត្រូវរៀបចំប្លង់គោលហើយត្រូវផ្លាស់ប្ដូរលក្ខខណ្ឌនៃការប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាបនិងសៀមរាប-អង្គរ ដើម្បីជំរុញការដោះស្រាយវិវាទដែលនៅសេសសល់ក្នុងតំបន់ទាំងពីរនេះឱ្យបានឆាប់រហ័ស។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា គោលនយោបាយដែលក្រសួងបានដាក់ចេញ,ចាប់ពីដើមអាណត្តិទី៧នេះ តាមការចង្អុលបង្ហាញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាក់ទិននឹងកិច្ចការបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា ក្នុងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរៀបចំគោលនយោបាយមួយគឺការចុះបញ្ជីដីបង្ហើយដែលបានធ្វើឡើងនៅទូទាំងប្រទេសហើយមកទល់ពេលនេះនៅសល់ត្រឹមតែប្រមាណ ១៧ ម៉ឺនក្បាលដីទៀតប៉ុណ្ណោះដែលត្រូវវាស់វែងឱ្យបានចប់សព្វគ្រប់។ ទន្ទឹមនោះក៏ត្រូវជម្រះបញ្ហាវាស់វែងដីធ្លីដែលមានភាពឆកល្វែងពីមុនមកនិងត្រូវបំពេញបន្ថែមឱ្យមានភាពល្អឡើងវិញផងដែរ៕

Post Tags: #ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ចុះបញ្ជីដីបង្ហើយ#បរិយាកាសគ្មានវិវាទ#បឹងទន្លេសាប#យុទ្ធសាស្ត្របញ្ចកោណ#រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

Post navigation

Previous Previous
គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍និងនេសាទលើជីវភាពរស់នៅរបស់សហគមន៍ត្រពាំងសង្កែ ស្រុកទឹកឈូបានដំណើរការដោយជោគជ័យ និងត្រូវបានក្លាយជាគំរូមួយសម្រាប់រៀបចំគម្រោងអភិវឌ្ឍន៍សហគមន៍ជាច្រើនទៀតក្នុងខេត្តកំពត
NextContinue
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ព្រំជាក់លាក់ ធ្វើការចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងប្រជាពលរដ្ឋសហគមន៍ព្រែកខ្វិត

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល