Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ក្រេបយកចំណេះដឹងពីក្រៅប្រទេសវិលមកអភិវឌ្ឍន៍សង្គមជាតិដើម្បីអនាគតប្រទេសជាតិកាន់តែរឹងមាំ

ByRatana August 7, 2025August 7, 2025

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសទាំងអស់នាពេលនេះ ត្រូវរៀនស្គាល់ប្រទេសជាតិរបស់ខ្លួនឱ្យបានច្បាស់ ស្គាល់ពីសក្តានុពលនៃទីតាំងភូមិសាស្ត្រនីមួយៗ និងខិតខំប្រឹងប្រែងរៀនសូត្រសិក្សាស្រាវជ្រាវបង្កើនសមត្ថភាពរបស់ខ្លួន ឱ្យបានខ្លាំងក្លា ក្រេបយកចំណេះដឹងពីការសិក្សានៅក្រៅប្រទេស វិលមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានរីកចម្រើនខ្លាំងក្លាថែមទៀត។

ថ្លែងក្នុងពេលទទួលជួបសម្ដែងការគួរសមជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសចំនួន ១៤៤រូប សម្រាប់ឆ្នាំសិក្សា២០២៥ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញពីការចូលរួមត្រេកអរជាមួយនិស្សិតជ័យលាភីទាំង ១៤៤រូបដែលបានទទួលអាហារូបករណ៍ទៅសិក្សាតាមបណ្ដាប្រទេសជាច្រើននាពេលនេះ ដែលនេះគឺជាជោគជ័យមួយដ៏ធំធេងក្នុងជីវិតសំរាប់និស្សិតជ័យលាភីទាំងអស់ ហើយក៏ជាឱកាសដ៏ធំក្នុងការស្គាល់ខ្លួនឯងឱ្យបានច្បាស់ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថា ការស្គាល់ខ្លួនឯងបានកាន់តែច្បាស់ គឺធ្វើឱ្យទំនាក់ទំនងជាមួយគ្រួសារ មិត្តភក្កិនិងទំនាក់ទំនងក្នុងសង្គម កាន់តែមានភាពទូលំទូលាយ និងងាយស្រួលជាងមុន។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងអំពីការប៉ះទង្គិចគ្នាដែលបង្កឡើងដោយកងទ័ពថៃឈ្លានពានទឹកដីកម្ពុជាដោយមិនគោរពច្បាប់អន្តរជាតិ ហើយនេះគឺជាសោកនាដកម្មមួយសម្រាប់កម្ពុជាប៉ុន្តែយើងទាំងអស់គ្នាត្រូវក្រោកឈររឹងប៉ឹងឡើង ត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ហើយត្រូវរៀនរស់ដោយខ្លួនឯងប្រកបដោយភាពឯករាជ្យម្ចាស់ការ ។ ទោះបីស្ថិតក្នុងស្ថានភាពយ៉ាងណាក្តី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីយល់ឃើញថា នេះជាពេលវេលាដ៏ល្អសម្រាប់កម្ពុជាក្នុងការពង្រឹងសមត្ថភាពខ្លួនឯងអោយបានរឹងមាំ រួមសាមគ្គីគ្នាគាំទ្រនិងបង្កើនការផលិតក្នុងស្រុក បង្កើនការធ្វើកសិកម្មប្រកបដោយភាពសំបូរបែបហើយឆ្លើយតបទៅនឹងគុណតម្លៃនៃផលិតផល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ដោយឡែកសំរាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ឯកឧត្តមក៏បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទក្រសួងត្រូវចាប់ផ្ដើមផ្លាស់ប្ដូរផ្នត់គំនិតខ្លួនឯងពីការរៀបចំដែនដី ការគូរប្លង់ស្អាត មកជាការរៀបចំទីក្រុង ទីប្រជុំជនដែលមានជីវិតរស់រវើកដើម្បីបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា និស្សិតជ័យលាភីដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥ នេះ រួមមាន : អាហារូបករណ៍ប្រទេសរូស្ស៊ី ចំនួន ១២រូប, អាហារូបករណ៍រដ្ឋាភិបាលហុងគ្រីចំនួន ១៦រូប, អាហារូបករណ៍រដ្ឋាភិបាលចិន ១៨រូប, អាហារូបករណ៍JDS+MEXT ចំនួន ២៧រូប, អាហារូបករណ៍រដ្ឋាភិបាលឆេក ចំនួន ១៣រូប, អាហារូបករណ៍រដ្ឋាភិបាលបារាំងចំនួន ១១រូប, អាហារូបករណ៍ប្រទេសអៀរឡង់ចំនួន ៣រូប, និងអាហារូបករណ៍សាធារណរដ្ឋកូរ៉េចំនួន ៤៤រូប៕

Post Tags: #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#យុទ្ធសាស្ត្របញ្ចកោណ

Post navigation

Previous Previous
សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សចម្រើនអាយុវឌ្ឍនមង្គលរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល