Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តនូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ការពារកុំឱ្យការបែកបាក់វិលត្រលប់មកវិញសម្រាប់ប្រជាជនតជំនាន់

ByRatana October 8, 2025October 8, 2025

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តនូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ការពារកុំឱ្យការបែកបាក់វិលត្រលប់មកវិញសម្រាប់ប្រជាជនតជំនាន់។ ជាមួយគ្នានេះ ក្រោយឈានទៅបញ្ចប់ការបង្កើតបរិយាកាសមិនមានវិវាទ ក្រសួងបានងាកមកការងាររៀបចំដែនដី និងនគរូបនីយកម្ម ដោយកសាងទីប្រជុំជន និងលំហសាធារណៈឱ្យមានជីវិត និងធ្វើឱ្យប្រជាជនកម្ពុជាមានជីវភាពកាន់តែប្រសើរ និងចូលរួមចំណែកកសាងខឿនសេដ្ឋកិច្ចកម្ពុជា ដើម្បីកម្ពុជាជាប្រទេសមានភាពរឹងមាំ រស់បានដោយខ្លួនឯង និងឯករាជ្យម្ចាស់ការ។

ថ្លែងក្នុងពិធីធ្វើបទបង្ហាញផ្តល់ការស្វែងយល់អំពីអភិបាលកិច្ច និងផែនការអនុវត្តការងារលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី។

សូមគូសបញ្ជាក់ថា សមរភូមិទាំង៩ របស់ក្រសួងរួមមាន៖
១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖ បន្តនិរន្តភាពការងារ និងដំណើរការស្ថាប័ន រក្សាស្មារតី និងសតិអារម្មណ័ឱ្យបាននឹងនរ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ព្រមទាំងកសាងបាននូវជំនឿ និងទំនុកចិត្តលើការដឹកនាំជារួម
២. ការបង្កើតនូវបរិយាកាសគ្មានវិវាទ៖ ការចុះបញ្ជីដីបង្ហើយ ការដោះស្រាយវិវាទដីធ្លី សេវាគាប់ចិត្ត ការរក្សាអាយុជីវិតបឹងទន្លេសាប តំបន់រមណីយដ្ឋានសៀមរាប-អង្គរ ការដោះស្រាយបញ្ហាចម្រូងចម្រាសតាមបុរី
៣.ការកសាង និងពូនជ្រំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការពង្រឹងសមត្ថភាពមន្ត្រី មូលដ្ឋានថវិកា និងហិរញ្ញវត្ថុ ប្រព័ន្ធលើកទឹកចិត្តមន្ត្រី ការងារអប់រំផ្សព្វផ្សាយ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង និងការរៀបចំគោលនយោបាយ ច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្ត
៤.ការងាររៀបចំដែនដី និងនគរូបនីយកម្ម៖ ការកំណត់តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ប្រជុំជន និងទីក្រុង ការកសាងទីប្រជុំជនជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល ការរៀបចំរបៀង និងប៉ូលសេដ្ឋកិច្ច ការរៀបចំសួននិងលំហសាធារណៈ
៥. កិច្ចការលំនៅឋាន៖ ការអភិវឌ្ឍ “លំនៅឋានតម្លៃសមរម្យ” មូលនិធិលំនៅឋាន សំណង់អគារចាស់ទ្រុឌទ្រោម សំណង់មិនរៀបរយ
៦.គោលនយោបាយសម្បទានដើម្បីសង្គមនិងសេដ្ឋកិច្ច៖ ការបែងចែកដីធ្លី និងផ្ទះសម្បែង ការផ្តល់ពូជសត្វ និងដំណាំគ្រប់ប្រភេទ ការកសាងសហគមន៍ភាព និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ នាំចេញនៅហ្នឹងកន្លែង ភូមិមួយ ផលិតផលមួយ
៧.ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា៖ វិស័យសំណង់ និងស្ថាបត្យកម្ម គិតគូរពីសុវត្ថិភាព គុណភាព និងសោភណភាព រចនាបទ និងការឌីសាញសហសម័យ ច្បាប់ស្តីពីសំណង់ ការកាត់បន្ថយហានិភ័យនិងគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យសំណង់ ការគ្រប់គ្រងអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់និងស្ថាបត្យកម្ម
៨.ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
៩. កម្ពុជារុងរឿង ដង្ហើមសេដ្ឋកិច្ច៖ ឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងសង្ហារឹម ឧស្សាហកម្មគ្រឿងតុបតែងលម្អ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មហិរញ្ញវត្ថុនិងធនាគារ ឧស្សាហកម្មប្រាក់កម្ចី។

Post Tags: #ការរៀបចំឆ្នេរ#ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ចុះបញ្ជីដីបង្ហើយ#បរិយាកាសគ្មានវិវាទ#បឹងទន្លេសាប#យុទ្ធសាស្ត្របញ្ចកោណ#សេវាគាប់ចិត្ត#សេវាសាធារណៈ

Post navigation

Previous Previous
ផ្អែកលើរបៀបរបបការងារ និងដំណើររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ បានឈានមកដល់របត់នៃឱកាសសម្រាប់ធ្វើការងារថ្មី និងក្រោយពីការបង្កើតនូវបរិយាកាសគ្មានវិវាទនៅកម្ពុជា ក្រសួងទាំងពីរបានងាកមកគិតគូរលើការងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលជាការបើកទំព័រថ្មីសម្រាប់សង្គមជាតិទាំងមូល
NextContinue
ភាពចម្រូងចម្រាស់ជិត ២០ឆ្នាំ នៅលើទីតាំងដីក្នុងភូមិសាស្ត្រភូមិ៣​ សង្កាត់លេខ១​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ របស់ប្រជាពលរដ្ឋជាង ២០គ្រួសារ ត្រូវបានបញ្ចប់លើគោលការណ៍ឈ្នះឈ្នះ ដើម្បីប្រែក្លាយពីទីតាំងទំនាស់ ទៅជាកន្លែងសក្តានុពល និងមានគុណតម្លៃសេដ្ឋកិច្ច​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល