ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប កំពត និងខេត្តព្រះសីហនុ និងក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តកែប អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា និងស្មារតី ដើម្បីអភិរក្សនូវធនធានជលផលនៅជុំវិញបរិវេណកោះសេះ និងតំបន់ជាប់ ក្នុងគោលដៅធានាឱ្យបាននូវការគ្រប់គ្រង ការប្រើប្រាស់ និងការទាញយកនូវធនធានជលផលប្រកបដោយចីរភាព និងតជំនាន់






