ក្រៅពីសាលារៀន សហគមន៍ សង្គមជាតិ និងពិភពលោក ក៏ជាថ្នាក់រៀនសម្រាប់ប្អូនៗទាំងអស់គ្នា។ មានចំណេះដឹង បញ្ញា និងវិជ្ជាជីវៈមិនទាន់គ្រប់គ្រាន់នោះទេសម្រាប់គុណភាពនៃខ្សែជីវិតជាក់ស្តែងនៅក្នុងសង្គមជាតិ ប្អូនៗត្រូវមានសុជីវធម៌ សីលធម៌ គុណធម៌ ចរិយាមារយាទ អត់ធ្មត់តស៊ូព្យាយាម ជម្នះរាល់ការលំបាក និងដាក់គោលដៅឱ្យបានជាក់លាក់ ទើបអាចធ្វើឱ្យជីវិតអាចដើរលើផ្លូវមួយទៅកាន់អនាគតបានល្អប្រសើរ។ ទន្ទឹមនឹងនេះ ដើម្បីរត់ប្រណាំងជាមួយនឹងពិភពលោកបច្ចុប្បន្ន ការយល់ដឹងអំពីប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន ដែលសាលារៀនកម្ពុជាត្រូវតែមាន។
ពិធីសំណេះសំណាលជាមួយសិស្សានុសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ និទ្ទេស A ទូទាំងខេត្តព្រះសីហនុ សម័យប្រឡង ២៨ សីហា ឆ្នាំ២០២៥









