Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

គម្រោងអគារពហុមុខងារនិងសណ្ឋាគារប្រណិត Yves Palace កោះរ៉ុង នឹងលេចចេញជារូបរាងឡើងនាពេលឆាប់ៗខាងមុខនេះ ដែលនឹងផ្ដល់នូវឧត្តមប្រយោជន៍ជាច្រើនសម្រាប់វិស័យទេសចរណ៍និងប្រជាពលរដ្ឋនៅកោះរ៉ុង ខេត្តព្រះសីហនុ

ByRatana October 28, 2025October 28, 2025

(ព្រះសីហនុ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថាការវិនិយោគលើអគារពហុមុខងារនិងសណ្ឋាគារប្រណិត Yves Palace កោះរ៉ុង គឺជាការវិនិយោគដ៏ត្រឹមត្រូវបំផុត ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ដែលមកសម្រាកលំហែកំសាន្តនៅកោះរ៉ុង, ទាក់ទាញទេសចរណ៍បានកាន់តែច្រើន ក៏ដូចជាបង្កើតការងារនិងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅកោះរ៉ុង និងបានចាត់ទុកថានេះមិនត្រឹមតែជាអគារពហុមុខងារនិងសណ្ឋាគារប្រណិតប៉ុណ្ណោះទេ ប៉ុន្តែនេះជានិមិត្តរូបមួយនៃការកកើតជីវិតថ្មីមួយទៀតសម្រាប់អ្នកកោះរ៉ុង, ជាសសរទ្រូងនិងឆ្អឹងខ្នងសេដ្ឋកិច្ចសម្រាប់អ្នកកោះរ៉ុងផងដែរ។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារពហុមុខងារ និងសណ្ឋាគារប្រណិតនៃគម្រោង Port Yves Palace របស់ក្រុ ហ៊ុន M B I S Development Co.,Ltd. នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបណ្ដុះគំនិតដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅកោះរ៉ុង ត្រូវយល់ឱ្យបានច្បាស់អំពីប្រភេទទេសចរណ៍នៅកោះរ៉ុង, ត្រូវយល់ឱ្យបានច្បាស់ពីគោលបំណងរបស់អ្នកទេសចរណ៍ដែលមកទីនេះដែលត្រូវការការលំហែបែបស្ងប់ស្ងាត់ជាមួយធម្មជាតិស្រស់ត្រកាល ស្រូបយកខ្យល់អាកាសបរិសុទ្ធពីសមុទ្រ ហើយទាំងនេះគឺជាអ្វីដែលយើងទាំងអស់គ្នាជាអ្នកកោះរ៉ុងត្រូវយល់ដឹងនិងគិតគូរធ្វើយ៉ាងណាដើម្បីទាក់ទាញទេសចរណ៍ឱ្យមកកាន់ទីនេះបានកាន់តែច្រើនថែមទៀតតាមរយៈសក្តានុពលទេសចរណ៍ដ៏សំបូរបែបដែលមានស្រាប់នៅកោះរ៉ុង។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការវិនិយោគក្នុងការសាងសង់អគារពហុមុខងារនិងសណ្ឋាគារប្រណីតនេះបានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ដល់អ្នកកោះរ៉ុងយ៉ាងពិតប្រាកដ ដូច្នេះឯកឧត្តម បានណែនាំដល់រដ្ឋបាលក្រុងកោះរ៉ុងធ្វើយ៉ាងណាខិតខំកៀរគរអ្នកវិនិយោគឱ្យមកបណ្ដាក់ទុនវិនិយោគនៅលើកោះរ៉ុងឱ្យបានច្រើនថែមទៀត, រីឯកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទត្រូវប្តេជ្ញាធានាការពារសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈជូនដល់ភ្ញៀវទេសចរណ៍ក៏ដូចជាប្រជាពលរដ្ឋនៅលើកោះរ៉ុងនេះឱ្យបានល្អប្រសើរ ដើម្បីឱ្យប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមានភាពកក់ក្តៅ រីករាយក្នុងការធ្វើដំណើរកំសាន្តនៅទីនេះប្រកបដោយសុវត្ថិភាព, និងត្រូវរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធនៅលើកោះរ៉ុងបន្តទៀតក្នុងនោះមានការកសាងផ្លូវ ដាក់អំពូលភ្លើង និងបំពាក់កាមេរ៉ាសុវត្ថិភាព ជាដើម។

ជាមួយនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងខិតខំកៀរគរថវិកាដើម្បីបំពាក់ប្រព័ន្ធចម្រោះទឹកស្អាតនៅទីនេះ, រៀបចំវិនិយោគទីតាំងស្តុកទឹកស្អាតឱ្យបានត្រឹមត្រូវ, ការគ្រប់គ្រងសម្រាមឱ្យបានល្អ, រៀបចំសហគមន៍ដាំបន្លែចិញ្ចឹមសត្វ, ដើម្បីផ្គត់ផ្គង់សំរាប់អ្នកកោះរ៉ុងនិងភ្ញៀវទេសចរណ៍ឱ្យបានគ្រប់គ្រាន់ ដែលទាំងនេះសុទ្ធសឹងតែផ្ដល់នូវឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋនៅកោះរ៉ុងនិងការអភិវឌ្ឍន៍កោះនេះឱ្យក្លាយជាគោលដៅទេសចរមួយដ៏មានប្រជាប្រិយភាពនិងកាន់តែមានភាពទាក់ទាញ។

សូមជម្រាបជូនថា កោះរ៉ុងនៅតែជាកន្លែងទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសលើវិស័យទេសចរណ៍។ ក្នុងពេលជាមួយគ្នានោះដែរ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក៏បានណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលរួមមាន ផ្លូវ ទឹក ភ្លើង អ៊ីនធឺណែត ការបង្កបង្កើនផលបន្លែ សាច់មាន់ ទា ស្ថានីយ៍ស្តុកម្ហូបអាហារ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃលើកោះផ្ទាល់ ការគ្រប់គ្រងសំរាម ការសម្អាតកោះជារួម និងការគ្រប់គ្រងទឹកកខ្វក់ជាដើម ទាំងអស់នោះសំដៅធានានិរន្តភាពនៃខឿនសេដ្ឋកិច្ចរបស់កោះ និងលើកស្ទួយជីវភាពរបស់អ្នកកោះរ៉ុងជារួម។

ទន្ទឹមនឹងគ្នានោះ ក៏ត្រូវផ្លាស់ប្តូរផ្នត់គំនិតមកទទួលយកថាកោះរ៉ុងក៏ជាសហគមន៍ប្រជាជាតិមួយ ហើយអ្នកកោះរ៉ុងខ្លួនឯងមានវប្បធម៌ អរិយធម៌ល្អជាមួយអ្នកភូមិផងរបងតែមួយ ចេះយកអាសារគ្នា ជាសហគមន៍ចម្រុះប្រជាជាតិនៅលើទឹកដីកម្ពុជា ដែលនេះហើយជាតារារះនាទិសនិរតី៕

Post Tags: #ការរៀបចំឆ្នេរ#ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#យុទ្ធសាស្ត្របញ្ចកោណ

Post navigation

Previous Previous
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការសម្រេចរំលំអគារអង្គរមានជ័យ ស្ថិតនៅក្នុងខណ្ឌ៧មករា គឺដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដោយសារអគារនេះមានសភាពចាស់ទ្រុធទ្រោមខ្លាំង ខណៈការដោះស្រាយសំណងវិញ គឺធ្វើតាមតម្លៃទីផ្សារ។ អគារអង្គរមានជ័យ ជាអគារសហកម្មសិទ្ធ ដែលរដ្ឋផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋរស់នៅតែមិនផ្តល់កម្មសិទ្ធិលើដីនោះទេ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល