Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • ការងារជំនាញExpand
      • វិស័យសំណង់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់, ក្រសួងធនធានទឹកនិងឧតុនិយម និងអាជ្ញាធរទន្លេសាប ព្រមទាំងក្រសួងពាក់ព័ន្ធ, ប្រជុំពិភាក្សាស្វែងរកការឯកភាពរួមគ្នាលើការរៀបចំប្លង់គោលប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប និងបង្កើតខឿនសេដ្ឋកិច្ចក្នុងតំបន់នេះ។

ByRatana November 6, 2025November 6, 2025

ក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំប្លង់គោលប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2025 ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានអោយដឹងថា ការជួបជុំគ្នានាពេលនេះគឺដើម្បីកសាងការឯកភាពរួមគ្នាសម្រេចចិត្តនិងទទួលខុសត្រូវឲ្យបានច្បាស់លាស់ក្នុងការកំណត់បែងចែកតំបន់នីមួយៗក្នុងតំបន់បឹងទន្លេសាប, រៀបចំប្លង់គោលនៃការប្រើប្រាស់ដីក្នុងតំបន់នេះ ព្រមទាំងកសាងផែនការនៃការអនុវត្តប្លង់គោលផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីយល់ឃើញថា តាមរយៈកិច្ចប្រជុំនាពេលនេះយើងនឹងមានមូលដ្ឋានដ៏សំខាន់មួយសម្រាប់យើងបោះជំហានទៅមុខ នោះគឺការឯកភាពគ្នា លើផែនការកសាងខឿនសេដ្ឋកិច្ចតំន់បឹងទន្លេសាប អោយក្លាយជា របៀងសេដ្ឋកិច្ច ដើម្បីសន្តិសុខស្បៀង និងសុវត្តភាពម្ហូនអាហារ សម្រាប់កម្ពុជានាពេលអនាគត់ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អ្វីដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំនាពេលនេះគឺជាជំហានទី1, ដោយឡែកជំហានទី 2 ក្រុមការងារនឹងចុះទៅពិនិត្យមើលអោយបានច្បាស់លាស់នៅទីតាំងជាក់ស្តែង ហើយនឹងរៀបចំប្លង់គោលនៃការប្រើប្រាស់ដីក្នុងតំបន់បឹងទន្លេសាប, និងត្រូវធ្វើសៀវភៅ”ស” សំរាប់កំណត់គោលដៅអភិវឌ្ឍន៍នៅតាមភូមិឃុំក្នុងបណ្ដាខេត្តនិមួយៗជុំវិញបឹងទន្លេសាប។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសន្យានឹងបន្តជជែកពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរទន្លេសាប នាពេលក្រោយជាបន្តបន្ទាប់ទៀតដើម្បីកំណត់នូវអ្វីដែលជាខឿនសេដ្ឋកិច្ចជាយុទ្ធសាស្ត្រ ដោយបង្កើតឲ្យបាននូវលំហូរចំណូលសេដ្ឋកិច្ចនៅក្នុងតំបន់បឹងទន្លេសាប។

Post Tags: #ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#បឹងទន្លេសាប#យុទ្ធសាស្ត្របញ្ចកោណ

Post navigation

Previous Previous
ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិហារឥស្លាមម៉ាស្ជិតគៀនឃ្លាំង ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្ហាញឱ្យឃើញយ៉ាងច្បាស់ពីសុខដុមនីយកម្មផ្នែកសាសនានៅកម្ពុជា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • ការងារជំនាញ
      • វិស័យសំណង់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល