គណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៥)
ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមចងចាំជានិច្ចមិនអាចភ្លេចបាននូវស្នាព្រះហស្ត និងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យដ៏ឧត្ដុង្គឧត្ដម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីជាតិ ប្រជារាស្រ្ត និងបូរណភាពទឹកដី និងចងចាំជានិច្ចនូវឧបការគុណយុទ្ធជន និងបុព្វបុរសដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា។










