Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីស្ថាប័នExpand
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិចExpand
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
  • ជំនាញក្នុងវិស័យ ដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ADB រៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យមានការឯកភាពគ្នាចូលរួមក្នុងការរៀបចំដែនដីនិងនគរូបនីយកម្មទូទាំងប្រទេស

ByRatana December 19, 2025December 19, 2025

(ភ្នំពេញ)៖ ដើម្បីបង្កើនប្រសិទ្ធភាព និងពន្លឿនការងារនៃការរៀបចំប្លង់គោលនៃការប្រើប្រាស់ដី នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសហការគ្នារៀបចំសិក្ខាសាលាចុងក្រោយ ”ការពិនិត្យលើសៀវភៅណែនាំស្ដីពីការរៀបចំផែនការរូបវន្ត និងក្របខណ្ឌគតិយុត្ត” ដើម្បីផ្សព្វផ្សាយនូវគោលការណ៍ណែនាំជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅឱ្យមានការឯកភាពគ្នាចូលរួមក្នុងការរៀបចំដែនដី និងនគរូបនីយកម្មទូទាំងប្រទេស ដែលនេះគឺសម្រាប់ឧត្តមប្រយោជន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិរៀងៗខ្លួន។

ក្នុងពេលបើកសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានចាត់ទុកថា នេះគឺជាការបោះជំហានថ្មីមួយទៀតដ៏មានសារៈសំខាន់ ហើយក៏ជាការបោះជំហានជាយុទ្ធសាស្ត្ររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយក្រសួងបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ និងបានប្រែក្លាយគោលនយោបាយនេះទៅជាលទ្ធផលដែលបានបង្ហាញក្នុងសិក្ខាសាលានាពេលនេះក្រោមកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ADB។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅដើមអាណត្តិទី៧ នេះ ក្នុងកិច្ចដំណើរការរបស់ក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាប់ផ្ដើមគោលនយោបាយពូនជ្រុំរដ្ឋបាលសាធារណៈទំនើបឱ្យមានភាពវាងវៃ ឆ្លាតវៃ, បញ្ចប់ភាពចម្រូងចម្រាស់នៅក្នុងសង្គមជាតិ បង្កើតបរិយាកាសគ្មានវិវាទតាមរយៈការចុះបញ្ជីដីធ្លីបង្ហើយ, ការដោះស្រាយវិវាទដីធ្លី, ការដោះស្រាយបញ្ហាបុរី, ផ្តល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋ និង រៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដីសម្រាប់តំបន់បេតិកភណ្ឌពិភពលោកអង្គរ និងតំបន់ទន្លេសាប, ព្រមទាំងបានបន្តអនុវត្តកិច្ចការផ្សេងៗជាច្រើនទៀតសម្រាប់បង្កើតដង្ហើមសេដ្ឋកិច្ច ក្នុងគោលដៅធ្វើយ៉ាងណារៀបចំប្រទេសជាតិឱ្យបានល្អដើម្បីកម្ពុជាអាចរស់បានដោយខ្លួនឯង, រស់ជារៀងរហូតនិងតជំនាន់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា ការផ្សព្វផ្សាយសៀវភៅណែនាំស្ដីពីការរៀបចំផែនការរៀបចំដែនដីថ្នាក់ខេត្តនិងសៀវភៅណែនាំស្ដីពីការរៀបចំប្លង់គោលប្រើប្រាស់ដីរាជធានីក្រុងស្រុកខណ្ឌ គឺពិតជាមានសារៈប្រយោជន៍សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពនិងពន្លឿនការងារនៃការរៀបចំប្លង់គោលប្រើប្រាស់ដីនៅទូទាំងប្រទេស សំដៅជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើននិងប្រែក្លាយជាភូមិឋានក្សេមក្សាន្តសម្រាប់ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ សុភមង្គល មានជីវភាពល្អប្រសើរ មានសុវត្ថិភាព និងភាពកក់ក្តៅ៕

Post Tags: #ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ចុះបញ្ជីដីបង្ហើយ#បរិយាកាសគ្មានវិវាទ#យុទ្ធសាស្ត្របញ្ចកោណ#សេវាគាប់ចិត្ត

Post navigation

Previous Previous
ប្អូនៗទាំងអស់គ្នា ត្រូវយកឱកាសនេះរៀនស្គាល់ពីគេ និងប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចរបស់ពិភពលោកនិងខ្លួនឯង និងចេះទាញប្រយោជន៍ពីនោះ ដើម្បីកសាងខ្លួននិងគ្រួសារ និងអភិវឌ្ឍកម្ពុជាមាតុភូមិយើងឱ្យកាន់តែរីកចម្រើន ពិសេសក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាកំពុងជួបប្រទះនេះ ក៏ជាពេលវេលាល្អសម្រាប់ឱ្យយើងរៀនរស់ដោយខ្លួនឯង ឯករាជ្យម្ចាស់ការ មានសាមគ្គីភាពផ្ទៃក្នុង រៀបចំស្រុកទេស និងកសាងខឿនសេដ្ឋកិច្ចជាតិកម្ពុជាឱ្យរឹងមាំ ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីស្ថាប័ន
    • រដ្ឋមន្រ្តីក្រសួង
    • សាវតាក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និង បទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
    • សេវាថ្មីៗកំពុងដាក់បញ្ចូលតាមប្រព័ន្ធអេឡិចត្រូនិច
      • សេវាប្រឹក្សាយោបល់
      • ការផ្តល់អាជ្ញាបណ្ណ
      • សេវាថតចម្លងឯកសារប្លង់
      • សេវាសុរិយោដី
      • សេវាសំណង់
    • បណ្ណាល័យច្បាប់ឌីជីថល
  • ជំនាញក្នុងវិស័យ ដ.ន.ស.
    • វិស័យសំណង់