ក្នុងជំនួបសម្តែងការគួរសម និងតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គការ UN-HABITAT បានព្រមព្រៀងបន្តកិច្ចសហប្រតិបត្តិការលើការរៀបចំ និងអនុវត្តគោលនយោបាយលំនៅដ្ឋានជូនប្រជាពលរដ្ឋកម្ពុជា តាមរយៈការគាំទ្រ សហការកៀរគរធនធាន សម្ភារ រឺបច្ចេកទេសរួមគ្នា ការសហការបង្កើតនិងអនុវត្តគម្រោងរួមគ្នា ដើម្បីរៀបចំលំនៅដ្ឋានជាបុរីជនបទ ទ្រនំសុភមង្គល និងភូមិឋានក្សេមក្សាន្តប្រកបដោយបរិយាប័ន្ន ក្នុងគោលបំណងបង្កើនគុណភាពជីវិត ផាសុកភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងលទ្ធភាពបង្កើតប្រាក់ចំណូលជាចាំបាច់ ដោយបានគិតគូរជូនប្រជាពលរដ្ឋតាំងទីលំនៅលើសំណង់បណ្តោះអាសន្ន ប្រជាពលរដ្ឋមានប្រាក់ចំណូលទាប និងចំណូលមធ្យមជាអាទិភាព។










