ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យប្រើប្រាស់នូវ ប្រកាសលេខ០៥០ ចុះថ្ងៃទី៥ មិថុនា ២០២៦ ស្តីពីអាជ្ញាបណ្ណមន្ទីរពិសោធន៍ជាតិសំណង់
ប្រកាសនេះកំណត់លក្ខខណ្ឌ និងនីតិវិធី នៃការផ្តល់ ការព្យួរ និងការដកហូត អាជ្ញាបណ្ណមន្ទីរពិសោធន៍សំណង់ ក្នុងគោលដៅអាជីវកម្ម ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិនិងអាយុជីវិតរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន និងធានាគណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈពាក់ព័ន្ធនឹងការងារពិសោធន៍សំណង់។
ប្រកាសស្តីពីអាជ្ញាបណ្ណមន្ទីរពិសោធន៍ជាតិសំណង់ មានវិសាលភាពអនុវត្តចំពោះមន្ទីរពិសោធន៍សំណង់ ក្នុងគោលដៅអាជីវកម្មទាំងអស់ ដែលអនុវត្តការងារទាំងក្នុងមន្ទីរពិសោធន៍សំណង់ ទាំងនៅតាមការដ្ឋាន។
