Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ការងារអាទិភាពចំនួន ៣ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ត្រូវផ្ដោតការយកចិត្តទុកដាក់និងជំរុញ គឺ ខឿនសេដ្ឋកិច្ចមូលដ្ឋាន អប់រំ និងសុខាភិបាល សំរាប់ផ្តល់ជូនអ្នកខេត្តកំពត

ByRatana July 8, 2026July 8, 2026

(កំពត)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានបញ្ជាក់ថា សម្រាប់ខេត្តកំពត យើងទាំងអស់គ្នាត្រូវមានវិធានការកែប្រែនិងបំពេញបន្ថែមនូវអ្វីដែលមានការខ្វះខាតនៅក្នុងខេត្តកំពត អោយកាន់តែត្រឹមត្រូវនិងចំគោលដៅ ឆ្លើយតបតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនៅខេត្តកំពត ក្នុងនោះមានការងារអាទិភាពចំនួន ៣ ដែលក្រុមការងារ ត្រូវផ្ដោតការយកចិត្តទុកដាក់និងជំរុញ គឺ ខឿនសេដ្ឋកិច្ចមូលដ្ឋាន អប់រំ និងសុខាភិបាល សំរាប់ផ្តល់ជូនអ្នកខេត្តកំពត។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត នាព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៦ នៅសាលាខេត្តកំពត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានបញ្ជាក់ថា សម្រាប់ខេត្តកំពត យើងទាំងអស់គ្នាត្រូវមានវិធានការកែប្រែនិងបំពេញបន្ថែមនូវអ្វីដែលមានការខ្វះខាតនៅក្នុងខេត្តកំពត អោយកាន់តែត្រឹមត្រូវនិងចំគោលដៅ ឆ្លើយតបតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនៅខេត្តកំពត ក្នុងនោះមានការងារអាទិភាពចំនួន ៣ ដែលក្រុមការងារ ត្រូវផ្ដោតការយកចិត្តទុកដាក់និងជំរុញ គឺ ខឿនសេដ្ឋកិច្ចមូលដ្ឋាន អប់រំ និងសុខាភិបាល សំរាប់ផ្តល់ជូនអ្នកខេត្តកំពត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា មន្ទីរអប់រំ យុវជននិងកីឡា មន្ទីរសាធារណការនិងដឹកជញ្ជូន មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ មន្ទីរធនធានទឹកនិងឧតុនិយម មន្ទីរសុខាភិបាល មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី មន្ទីរទេសចរណ៍ ស្នងការរង និងសាខាមូលនិធិជាតិជំនួយសង្គម គឺសុទ្ធសឹងជាតួអង្គដ៏សំខាន់ក្នុងការចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ជោគជ័យនិងចំគោលដៅនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល ហើយក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតប្រាក់សន្សំរបស់ជាតិនិងពង្រឹងខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំផងដែរ ដូច្នេះមន្ទីរនិមួយៗត្រូវរិះរកវិធីសាស្រ្តតាមជំនាញនិងវិស័យរៀងៗខ្លួន ធ្វើយ៉ាងណាពង្រីកសក្តានុពលរបស់ខេត្តកំពតអោយកាន់តែខ្លាំងក្លាលើគ្រប់វិស័យ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបង្ហាញពីគោលបំណងចង់ឃើញខេត្តកំពតជាខេត្តមួយដែលចូលរួមយ៉ាងសកម្មក្នុងការសន្សំផ្ទាល់នូវប្រាក់សន្សំរបស់ជាតិ ដែលជាកិច្ចការយុទ្ធសាស្ត្រមួយ ធ្វើឱ្យកម្ពុជាអាចរស់បានដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកទៅលើប្រទេសណាមួយឡើយ។

ចាប់ពីពេលនេះតទៅមុខទៀត បន្ទាប់ពីការងារចុះបញ្ជីដីធ្លីរួចរាល់និងបញ្ចប់បញ្ហាវិវាទដីធ្លីហើយនោះ ក្រុមការងារក៏ដូចជាមន្ទីរនិងអាជ្ញាធរពាក់ព័ន្ធ ត្រូវរៀបចំក្រុងកំពតឱ្យមានសោភណភាព របៀបរៀបរយ ធ្វើយ៉ាងណាបង្ការនិងទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ រក្សាសុខសុវត្ថិភាពអោយបានល្អ កសាង ជួសជុលនិងថែទាំសំណង់ហេដ្ឋារចនាសម្ព័ន្ធនានា អនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព,  ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិបានកាន់តែច្រើន បង្កើនប្រាក់ចំណូលនិងប្រាក់សន្សំសម្រាប់ខេត្តកំពត៕

Post Tags: #ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត#យុទ្ធសាស្ត្របញ្ចកោណ

Post navigation

Previous Previous
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យប្រើប្រាស់នូវ ប្រកាសលេខ០៥០ ចុះថ្ងៃទី៥ មិថុនា ២០២៦ ស្តីពីអាជ្ញាបណ្ណមន្ទីរពិសោធន៍ជាតិសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់