ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអង្គការមូលនិធិអាស៊ីប្រចាំ នៅកម្ពុជា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រីករាយនឹងស្វាគមន៍អង្គការ មូលនិធិអាស៊ីប្រចាំនៅកម្ពុជា ដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមជាដៃគូ អភិវឌ្ឍសង្គមកម្ពុជាអោយកាន់តែឈានឡើងជាវិជ្ជមាន តាមរយៈការបន្តពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍នានាក្នុងការរៀបចំគម្រោងដើម្បីចូលរួម ចំណែក ជម្រុញអោយមានការកែលម្អសោភ័ណភាពក្នុងទីក្រុង បម្រើជាប្រយោជន៍ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាព និងសេដ្ឋកិច្ច ក្នុងសង្គមកម្ពុជាអោយកាន់តែប្រសើរឡើងជាលំដាប់។










