Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

រាជរដ្ឋាភិបាលបើកកិច្ចប្រជុំអន្តរក្រសួង ជំរុញការជីកស្ដារប្រព័ន្ធធារាសាស្ត្រ និងការពង្រីកបណ្ដាញទឹកស្អាតក្នុងខេត្តព្រះសីហនុ កំពត និងខេត្តកែប ដើម្បីធានាស្ថិរភាពសន្តិសុខទឹកប្រកបដោយចីរភាព

ByRatana September 15, 2026September 15, 2026

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត បានជំរុញ និងក្រើនរំលឹកដល់អាជ្ញាធរដែនដី ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតលើការថែរក្សាការពារប្រភពទឹកធម្មជាតិ និងការពង្រីកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនប្រកបដោយចីរភាព និងប្រសិទ្ធភាពខ្ពស់។

ក្នុងកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើការជីកស្ដារស្រះ ប្រឡាយ ស្ទឹង បឹង អាងទឹកនិងជំរុញការតភ្ជាប់បណ្ដាញទឹកស្អាត ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ខេត្តកំពតនិងខេត្តកែប ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា កិច្ចប្រជុំនាពេលនេះធ្វើឡើងដើម្បីពិភាក្សាលើការជីកស្ដារស្រះ ប្រឡាយ ស្ទឹង បឹង អាងទឹក និងជំរុញការតភ្ជាប់បណ្ដាញទឹកស្អាត ក្នុងភូមិសាស្ត្រខេត្តទាំងបី ក្នុងគោលដៅធានាឱ្យបាននូវការផ្គត់ផ្គង់ទឹកប្រកបដោយស្ថិរភាព និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល។

កិច្ចប្រជុំនេះផ្ដោតជាសំខាន់លើការដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹកស្អាត ការធានាឱ្យមានប្រភពធនធានទឹកគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃ និងការបង្កើតប្រព័ន្ធស្តុកទឹកឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំប្រព័ន្ធទឹកឡើងវិញ គឺដើម្បីធានាការផ្គត់ផ្គង់ និងបង្កើតអាងស្តុកទឹកឱ្យបានគ្រប់គ្រាន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកយកបទពិសោធន៍ និងគំរូពីបុរាណកាល នូវស្នាដៃដូនតាខ្មែរនៅតំបន់សៀមរាប-អង្គរ ដែលបានបន្សល់ទុកនូវប្រព័ន្ធបារាយណ៍ និងប្រព័ន្ធធារាសាស្ត្រដ៏មានតម្លៃ ដែលសុទ្ធសឹងជាគំរូនៃការរៀបចំប្រព័ន្ធទប់ទឹក និងស្តុកទឹកទុកយ៉ាងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា បច្ចុប្បន្ន ការប្រែប្រួលអាកាសធាតុសកល ជាពិសេសបាតុភូត El Niño បង្កឱ្យមានការឡើងកម្ដៅនៅស្រទាប់ទឹកសមុទ្រប៉ាស៊ីហ្វិក និងបណ្ដាលឱ្យមានភាពរាំងស្ងួតនៅតំបន់ប៉ាស៊ីហ្វិកខាងលិច រួមទាំងប្រទេសកម្ពុជាផងដែរ។ ចំណែកឯបាតុភូត La Niña វិញ ធ្វើឱ្យមានការចុះត្រជាក់ ដែលនាំឱ្យមានភ្លៀងធ្លាក់ច្រើន និងមានបរិមាណទឹកហូរលើសកម្រិត ដូច្នេះការរៀបចំហេដ្ឋារចនាសម្ព័ន្ធទឹកនាពេលនេះ គឺដើម្បីត្រៀមខ្លួនទប់ទល់នឹងផលប៉ះពាល់នៃបាតុភូតទាំងពីរនេះ។ ទន្ទឹមនេះបញ្ហាប្រឈមខ្លាំងបំផុតគឺការរីងស្ងួតនៃទឹកបឹង និងស្រះនៅរដូវប្រាំង ដែលទាមទារឱ្យមានសកម្មភាពជាបន្ទាន់ក្នុងការជីកស្ដារស្រះ ប្រឡាយ និងការរុករកប្រភពទឹកថ្មីៗបន្ថែម ដើម្បីធានាថាប្រជាពលរដ្ឋមិនខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

ទាក់ទិននឹងកិច្ចការនេះ ក្រុមការងារអន្តរក្រសួងបាននឹងកំពុងចុះសិក្សាស្រាវជ្រាវ និងបើកដ្ឋានជីកស្ដារប្រភពទឹក បឹង ស្រះ ព្រមទាំងរៀបចំប្រព័ន្ធតភ្ជាប់បណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបយ៉ាងសកម្ម។

សូមបញ្ជាក់ថា ផែនការអភិវឌ្ឍន៍វិស័យទឹកស្អាត និងប្រព័ន្ធធារាសាស្ត្រនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាលក្នុងការធានាសន្តិសុខទឹក ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់គោលដៅឱ្យកាន់តែប្រសើរឡើងថែមទៀត៕

Post Tags: #ការរៀបចំឆ្នេរ#ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត#ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប#ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ#ចុះបញ្ជីដីបង្ហើយ#បរិយាកាសគ្មានវិវាទ#យុទ្ធសាស្ត្របញ្ចកោណ

Post navigation

Previous Previous
សេចក្តីប្រកាសព័ត៌មាន ស្តីពីគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ របស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិជ្រៃមួយរយ និងភូមិអន្លង់ស្តែង ឃុំ សំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល
NextContinue
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់ថា ការទទួលបានបណ្ណកម្មសិទ្ធិដីធ្លី គឺជាការបន្សល់ទុកនូវកេរមរតក និងការធានាសុវត្ថិភាពផ្លូវច្បាប់ជូនកូនចៅជំនាន់ក្រោយ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់