គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានប្រជុំពិនិត្យ ពិភាក្សា និងត្រៀមអនុម័តលើសេចក្តីព្រាងផែនការរៀបចំដែនដីខេត្ត ចំនួន ៥ រួមមាន ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តកំពត និងខេត្តបន្ទាយមានជ័យ , សេចក្តីព្រាងប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុង ចំនួន ៤ រួមមាន ក្រុងអរិយក្សត្រ ក្រុងកំពត ក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ, និងសេចក្តីព្រាងប្លង់គោលប្រើប្រាស់ដីថ្នាក់ស្រុក ចំនួន ៣ រួមមាន ស្រុកឈូក ស្រុកអូរយ៉ាដាវ និងស្រុកកែវសីមា។










