ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើបទបង្ហាញជូនស្ថាប័នរដ្ឋធំៗចំនួន៤ រួមមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន តំណាងបណ្ណសារជាតិ (ទីស្តីការគណៈរដ្ឋមន្ត្រី) អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ព្រមទាំងមន្ទីរពេទ្យកាល់ម៉ែត វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកេតុមាលា១៧៩ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-ជប៉ុន ដោយបានលើកនូវដំណោះស្រាយដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញជារួម។










