ការចុះបញ្ជីដីរដ្ឋអាចបញ្ឈប់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់
ការចុះបញ្ជីដីរដ្ឋអាចបញ្ឈប់ការទន្ទ្រានការកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ដូចជា ដីតំបន់ការពារធម្មជាតិ ដីគម្របព្រៃកសិកម្ម បឹង ព្រែក ជាដើម ព្រមទាំងអាចប្រើប្រាស់ធនធានធម្មជាតិប្រកប ដោយនិរន្តរភាព និងការពារបាននូវជីវចម្រុះ។ ភារកិច្ចរបស់យើង គឺរៀបចំផែនការប្រើប្រាស់ដីស្របតាមធនធាន នឹងប្រែក្លាយតំបន់ទាំងនោះឱ្យទៅជារបៀងអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ទាក់ទាញវិនិយោគ បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ នេះជាប្រសាសន៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបជាមួយ លោកស្រី Suwanna Gauntlett នាយកប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃ អង្គារ ទី ១២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។