នេះជាកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី តំណាងស្ថានទូតជប៉ុន ស្ថានទូតបារាំង តំណាងអង្គការយូនីស្កូ អ្នកជំនាញបេតិកភណ្ឌពិភពលោក អជ្ញាធរអប្សរា មេភូមិ ចៅសង្កាត់ និងតំណាងពលរដ្ឋទាំង ១១៤ភូមិ ក្នុងតំបន់ការពារ ទី ១ និងទី២ នៃឧទ្យានអង្គរ ដើម្បីពិភាក្សាលើការរៀបចំលក្ខណ្ឌនៃការប្រើប្រាស់ដី នគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ជាមូលដ្ឋានឈានទៅជំហានបន្ទាប់ គឺការគិតគូរលើការជំរុញការវិនិយោគដើម្បីបង្កើនចំណូល និងសេដ្ឋកិច្ចខេត្តសៀមរាប សំដៅលើកកម្ពស់ការអភិរក្សបេតិកភណ្ឌ និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ
|

នេះជាជំហានថ្មីមួយទៀត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប ក្នុងការស្វែងរកការឯកភាពគ្នា ទាំងស្មារតី និងគោលការណ៍រួម លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដោយធ្វើការពិនិត្យឡើងវិញនូវរបៀបរបបការងារ លិខិតបទដ្ឋានគតិយុត្តិ របៀបរបបរស់នៅរបស់ពលរដ្ឋក្នុងតំបន់ការពារបេតិកភណ្ឌ ឱ្យមានការយល់គ្នាកាន់តែច្រើនជាងមុនរវាងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ស្របទៅតាមកិច្ចការបេតិកភណ្ឌ និងជាមួយអន្តរជាតិ ក្នុងស្មារតីការពារនិងអភិរក្សមរតកដូនតា និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ ឱ្យស្របទៅតាមប្រសាសន៍សម្តេចធិបតីលើការរៀបចំផ្ទះសំបែងឱ្យរៀបរយ និងពង្រឹងខឿនសេដ្ឋកិច្ចជាតិ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការចុះបញ្ជីដីតំបន់៣ នៃតំបន់បឹងទន្លេសាបជាដីសាធារណៈរបស់រដ្ឋនិងចុះបញ្ជីដីតំបន់២ ជាដីឯកជនរបស់រដ្ឋ

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តឹករ៉េត សំរេច អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លីនៃបឹងទន្លេសាប ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារទទួលបន្ទុកខេត្តទាំង៦ជុំវិញបឹងទន្លេសាប និងតម្រង់ទិសទៅរកការបង្កើតរបៀងសេដ្ឋកិច្ចចម្រុះបឹងទន្លេសាប ដើម្បីសន្តិសុខស្បៀង និងសុវត្ថិភាពម្ហូបអាហារ

ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ដើម្បីអបអរសាទរថ្ងៃបិទបញ្ចប់ការវាស់វែងនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ

សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ឆ្នាំង ស្រុកបរិបូណ៍ ស្រុកជលគិរី និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

សូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត អជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ រហូតទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។ ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ

ខេត្តកំពង់ស្ពឺ បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ដើម្បីអបអរសាទរថ្ងៃបិទបញ្ចប់ការវាស់វែងនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លី ចំនួន ៥៩ ៩៥៣ បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ

End of content

End of content