កិច្ចប្រជុំផ្សព្វផ្សាយសារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា (BSP) ឆ្នាំ២០២៥-២០២៧
លោកជំទាវរដ្ឋលេខាធិការ សេង សុមេត្តា ប្រធានក្រុមការងារផែនការថវិកា និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា (BSP) ឆ្នាំ២០២៥-២០២៧ ដោយផ្តោតលើការធ្វើបច្ចុប្បន្នភាព និងតម្រង់ទិសក្រុមការងារថវិកា និងការផ្សព្វផ្សាយដល់ក្រុមការងារអនុវត្តកម្មវិធីទាំង៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ចូលរួមរៀបចំសៀវភៅថវិកាពលរដ្ឋក្នុងឆ្នាំ២០២៥។
លោកជំទាវបានលើកទឹកចិត្តឱ្យក្រុមការងាររៀបចំថវិកាកម្មវិធីទាំង៥ ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ រៀបចំគ្រោងកញ្ចប់ថវិកាឱ្យបានត្រឹមត្រូវ ដោយមានកំណត់នូវសុចនាករច្បាស់លាស់ ដើម្បីមានមូលដ្ឋានរឹងមាំក្នុងការចចារកញ្ចប់ថវិកាសម្រាប់ឆ្នាំអនុវត្ត ២០២៥ និងជំរុញការអនុវត្តថវិកានៅក្នុងឆ្នាំ ឱ្យមានប្រសិទ្ធភាពតាមផែនការដែលបានអនុម័ត។
២៣ ឧសភា ២០២៤
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2024/05/photo_2024-05-25_09-15-43-1024x682.jpg)
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2024/05/photo_2024-05-25_09-15-45-1024x682.jpg)
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2024/05/photo_2024-05-25_09-15-46-2-1024x682.jpg)
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2024/05/photo_2024-05-25_09-15-46-1024x682.jpg)
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2024/05/photo_2024-05-25_09-15-47-1024x682.jpg)
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2024/05/photo_2024-05-25_09-15-48-1024x682.jpg)
![](https://asset.cambodia.gov.kh/mlmupc/wp-content/uploads/2024/05/photo_2024-05-25_09-15-49-1024x682.jpg)