Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

សូមធ្វើការវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពត ក្រុមការងារចុះមូលដ្ឋាន មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបន្តជ្រោងទង់សាមគ្គី និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងបានចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តកំពត ប្រកបដោយភាពច្នៃប្រឌិត ជាក់ស្តែងនិយម និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ទោះបីសង្គមជាតិទាំងមូលបាននិងកំពុងប្រឈមនឹងសត្រូវឈ្លានពាន និងបញ្ហាវិបត្តិសកលក៏ដោយ។

ByRatana February 2, 2026February 2, 2026

ដើម្បីបង្កើនសមិទ្ធផលថ្មីៗសម្រាប់ខេត្តកំពត និងប្រែក្លាយតំបន់ឆ្នេរជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានស្នើឱ្យក្រុមការងារគ្រប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្ត ដូចខាងក្រោម៖

១. បន្តយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ឱ្យប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ល្អ សុខភាពល្អ សមត្ថភាពពេញលេញ និងជាពលរដ្ឋល្អ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសការផ្តល់អាហារូបករណ៍ដល់ប្អូនៗសិស្សានុសិស្សសម្រាប់ការបន្តការសិក្សានៅក្រៅប្រទេស។

២. បង្កើតបរិយាកាសវិនិយោគដែលអំណោយផលសម្រាប់ដៃគូអភិវឌ្ឍន៍នានាទាំងក្នុងនិងក្រៅប្រទេស និងពង្រីកសក្តានុពលដាំដុះដំណាំយុទ្ធសាស្ត្រនៅមូលដ្ឋាន ដូចជាដំណាំម្រេច ទុរេន ចេក។ល។

៣. លុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) នៅតាមមូលដ្ឋាន និងច្រកព្រំដែន ដោយមិនត្រូវឱ្យមានករណីនេះនៅក្នុងភូមិសាស្ត្រខេត្តកំពតទេ និងបន្តពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅមូលដ្ឋាន។

៤. យកចិត្តទុកដាក់លើការអនុវត្តផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ កម្មវិធីវិនិយោគ៣ឆ្នាំរំកិល និងគម្រោងវិនិយោគនានា ដោយកំណត់អំពីផែនការកសាងផ្លូវអាទិភាពក្នុងខេត្ត ការតភ្ជាប់បណ្តាញអគ្គិសនីនិងទឹកស្អាត និងការអភិវឌ្ឍសហគមន៍នេសាទ ដើម្បីកសាងខឿនសេដ្ឋកិច្ច និងខឿនទេសចរណ៍នៅមូលដ្ឋាន។

Post Tags: #ការរៀបចំឆ្នេរ#ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#យុទ្ធសាស្ត្របញ្ចកោណ#របៀងសេដ្ឋកិច្ចតំបន់ឆ្នេរ

Post navigation

Previous Previous
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់បញ្ជាក់ថា ការកសាងខឿនទេសចរណ៍សម្រាប់ខេត្តកែបគឺផ្ដើមចេញពីសហគមន៍ ដែលធ្វើឱ្យប្រាក់ចំណូលរបស់គ្រួសារមានការកើនឡើង, ប្រាក់សន្សំកើនឡើងនិងបំណុលគ្រួសារធ្លាក់ចុះ ហើយ ទឹក ភ្លើង ផ្លូវ និងភូមិឃុំសង្កាត់មានសុវត្ថិភាព គឺជាការវិនិយោគសម្រាប់សេដ្ឋកិច្ចខេត្តកែប
NextContinue
បន្ទាប់ពីឈានទៅបិទបញ្ចប់ការងារដីធ្លីនៅខេត្តកោះកុង ពីនេះទៅមុខ យើងត្រូវងាកមកប្រែក្លាយដីឱ្យមានគុណតម្លៃ និងគិតគូររៀបចំជួយលើកស្ទួយជីវភាពអ្នកកោះកុង កសាងខឿនសេដ្ឋកិច្ចមូលដ្ឋាន ធ្វើឱ្យប្រជាជន និងមន្ត្រីរាជការមានដំបូលលើក្បាល ម្ហូបលើតុ មានប្រាក់សន្សំ កូនទៅរៀន មានពេលវេលាលំហែ និងជួបជុំគ្រួសារ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់