Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់បញ្ជាក់ថា ការកសាងខឿនទេសចរណ៍សម្រាប់ខេត្តកែបគឺផ្ដើមចេញពីសហគមន៍ ដែលធ្វើឱ្យប្រាក់ចំណូលរបស់គ្រួសារមានការកើនឡើង, ប្រាក់សន្សំកើនឡើងនិងបំណុលគ្រួសារធ្លាក់ចុះ ហើយ ទឹក ភ្លើង ផ្លូវ និងភូមិឃុំសង្កាត់មានសុវត្ថិភាព គឺជាការវិនិយោគសម្រាប់សេដ្ឋកិច្ចខេត្តកែប

ByRatana February 2, 2026

(កែប)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានបញ្ជាក់ថា ការកសាងខឿនទេសចរណ៍សម្រាប់ខេត្តកែបគឺផ្ដើមចេញពីសហគមន៍ ដែលធ្វើឱ្យប្រាក់ចំណូលរបស់គ្រួសារមានការកើនឡើង ប្រាក់សន្សំកើនឡើងនិងបំណុលគ្រួសារធ្លាក់ចុះ ហើយ ទឹក ភ្លើង ផ្លូវ និងភូមិឃុំសង្កាត់មានសុវត្ថិភាពគឺជាការវិនិយោគសម្រាប់សេដ្ឋកិច្ចខេត្តកែប។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកែប នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានកត់សំគាល់ថា ក្រុមការងារទាំងអស់គប្បីមានមោទនភាពចំពោះខ្លួនឯងដែលបានបំពេញតួនាទីភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការងារកសាងជាតិមាតុភូមិអោយបានរឹងមាំ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកលទ្ធផលការងារដែលរដ្ឋបាលខេត្តកែបសម្រេចបាន ថាជាដំណើរដ៏ត្រឹមត្រូវសម្រាប់ខេត្ត និងបានស្នើឱ្យមានការឯកភាពគ្នារវាងកងនគរបាល កងរាជអាវុធហត្ថនិងមន្ត្រីក្រុមការងារទាំងអស់ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលជាការងារអាទិភាពចម្បងបំផុតសម្រាប់ខេត្តកែប ដោយបន្តរក្សាសន្តិសុខសុវត្ថិភាពនៅក្នុងខេត្ត, រួមគ្នាលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam), គ្រឿងញៀននិងល្បែងស៊ីសងផ្សេងៗដើម្បីបង្កើតបរិយាកាសល្អប្រសើរនិងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរណ៍និងប្រជាពលរដ្ឋ ជាឧត្តមប្រយោជន៍សម្រាប់ខេត្តកែប។ជាមួយនេះ មន្ទីរទេសចរណ៍ខេត្តកែបត្រូវសហការជាមួយអាជ្ញាធរខេត្ត ក្នុងការពិនិត្យមើលតម្លៃម្ហូបអាហារនិងកន្លែងស្នាក់នៅ, សម្រាប់អ្នកទេសចរណ៍ដែលមកកំសាន្តក្នុងខេត្តកែប ធ្វើយ៉ាងណាកុំឱ្យមានតម្លៃដែលខ្ពស់ហួសហេតុនាំឲ្យអាប់អោនកេរ្តិ៍ឈ្មោះខេត្តកែបនិងធ្វើឱ្យចំណូលវិស័យទេសចរណ៍ខេត្តធ្លាក់ចុះ។

ខេត្តកែបមានសក្តានុពលធំដែលអាចចិញ្ចឹមគ្រឿងសមុទ្រពាក់កណ្ដាលឧស្សាហកម្មបាន ដូច្នេះត្រូវជំរុញការចិញ្ចឹមគ្រឿងសមុទ្រនេះឱ្យបានច្រើនដើម្បីជួយដល់សេដ្ឋកិច្ចរបស់អ្នកខេត្តកែប។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ឯកឧត្តមបានបង្វែរថវិកាពីគម្រោងដទៃទៀតយកមកអភិវឌ្ឍនៅតាមសហគមន៍នេសាទក្នុងខេត្តកែប ដោយកសាងផ្លូវចូល ចំណតរថយន្ត បន្ទប់ទឹក និង ផ្ទះលំហែ ដើម្បីទាក់ទាញទេសចរណ៍សម្រាប់បង្កើតចំណូលដល់សហគមន៍ក្នុងគោលដៅលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍ឱ្យល្អប្រសើរក្រៅពីការប្រកបរបរនេសាទ៕

Post Tags: #ការរៀបចំឆ្នេរ#ការរៀបចំដែនដី#ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ធានាសន្តិសុខ#យុទ្ធសាស្ត្របញ្ចកោណ#របៀងសេដ្ឋកិច្ចតំបន់ឆ្នេរ

Post navigation

Previous Previous
អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព។
NextContinue
សូមធ្វើការវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពត ក្រុមការងារចុះមូលដ្ឋាន មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបន្តជ្រោងទង់សាមគ្គី និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងបានចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តកំពត ប្រកបដោយភាពច្នៃប្រឌិត ជាក់ស្តែងនិយម និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ទោះបីសង្គមជាតិទាំងមូលបាននិងកំពុងប្រឈមនឹងសត្រូវឈ្លានពាន និងបញ្ហាវិបត្តិសកលក៏ដោយ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់