កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដោះស្រាយវិវាទដីធ្លី ការងារចុះបញ្ជីដីធ្លី និងការងាររៀបចំប្លង់គោលប្រើប្រាស់ដី ក្នុងភូមិសាស្រ្តខេត្តកណ្តាល
បន្ទាប់ពីការចុះបញ្ជីដីធ្លីដែលបង្កើននូវបរិយាកាសគ្មានវិវាទច្រើនជាងមុន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងបន្តជំរុញបន្ថែមទៀតលើកិច្ចការដែលនៅសេសសល់លើការដោះស្រាយវិវាទដីធ្លី ការចុះបញ្ជីដី និងកំពុងគិតគូរលើការរៀបចំដែនដី និងនគរូបនីយកម្មដោយធ្វើការរៀបចំប្លង់គោលប្រើប្រាស់ដី ការរៀបចំក្រុងនិងទីប្រជុំជន ការរៀបចំសួន និងលំហសាធារណៈការដោះស្រាយសំណង់មិនរៀបរយ ការគិតគូរបង្កើនគុណតម្លៃនៃការប្រើប្រាស់ដី និងបង្កើតរបៀងសេដ្ឋកិច្ចដែលជាចំណែកជួយកសាងខឿនសេដ្ឋកិច្ចជាតិ។










