Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្កើតវប្បធម៌សន្ទនាគ្នាដ៏ល្អជាមួយអង្គការសង្គមស៊ីវិល ក្នុងការពិគ្រោះនិងផ្ដល់យោបល់ស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ហារួមគ្នាប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការកសាងគោលនយោបាយជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងគិតគូរបង្កើតខឿនសេដ្ឋកិច្ចលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យប្រសើរឡើង

ByRatana June 1, 2026June 1, 2026

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្កើតវប្បធម៌សន្ទនាគ្នាដ៏ល្អជាមួយអង្គការសង្គមស៊ីវិល ក្នុងការពិគ្រោះនិងផ្ដល់យោបល់ស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ហារួមគ្នាប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការកសាងគោលនយោបាយជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងគិតគូរបង្កើតខឿនសេដ្ឋកិច្ចលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យប្រសើរឡើង។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ “គោលនយោបាយសន្តិសុខសិទ្ធិកាន់កាប់ដីធ្លី ជលផល ព្រៃឈើនិងបរិស្ថាននៅកម្ពុជា” ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកសិក្ខាសាលានាពេលនេះថា មានសារៈសំខាន់និងជាវប្បធម៌សន្ទនាគ្នាដ៏ល្អជាមួយអង្គការសង្គមស៊ីវិល ក្នុងការពិគ្រោះនិងផ្ដល់យោបល់ស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការកសាងគោលនយោបាយជាឧត្តមប្រយោជន៍សម្រាប់ជាតិនិងប្រជាជនកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថាបច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងដាក់ចេញនូវគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ និងកំពុងជំរុញពន្លឿនរៀបចំយន្តការថ្មីៗបន្ថែមទៀតដើម្បីឲ្យការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានរួចរាល់ចប់សព្វគ្រប់ក្នុងពេលឆាប់ៗនេះ ដោយក្នុងនោះក្រសួងបានប្រើប្រាស់យុទ្ធសាស្ត្រដូចជា៖
១. បញ្ចេញបណ្ណកម្មសិទ្ធិទាំងអស់ដែលមាននៅក្នុងដៃ,
២. ដីដែលមិនទាន់បានវាស់វែងគឺបានវាស់វែងបញ្ចប់,
៣. បង្ខំចេញបណ្ណ មានន័យថាដីដែលបានវាស់វែងហើយ បានគូសវាសហើយ និងមានសុវត្ថិភាពហើយនោះគឺក្រសួងនឹងខិតខំបញ្ចេញបណ្ណទាំងអស់ឱ្យបានឆាប់រហ័ស ហើយដីទាំងនោះគឺបូករួមទាំងដីឯកជន និងដីរដ្ឋដែលក្នុងនោះមានដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ជាដីសហគមន៍ គឺក្រសួងបាននឹងកំពុងពន្លឿនដំណើរការចាត់ចែងចេញបណ្ណឱ្យទាំងអស់។

ដោយឡែក បញ្ហាជម្លោះដីធ្លី ក្រសួងបានដោះស្រាយបញ្ចប់ជាច្រើនករណី ដោយមកទល់ពេលនេះនៅសល់ត្រឹមតែក្រោម ៥០ ករណីប៉ុណ្ណោះ ហើយក្រសួងនឹងព្យាយាមដោះស្រាយបញ្ហាជម្លោះដីធ្លីដែលនៅសេសសល់នេះបន្តទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណដល់អង្គការសង្គមស៊ីវិលដែលបានចូលរួមក្នុងសិក្ខាសាលានេះនិងបានលើកឡើងពីបញ្ហានានាដើម្បីរួមគ្នាដោះស្រាយ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថានេះមិនមែនជាការបន្ទោសបង្អាប់ ឬក៏ដាក់បន្ទុកដល់រាជរដ្ឋាភិបាលនោះទេ ប៉ុន្តែនេះជាការរួមគ្នាដោះស្រាយបញ្ហានិងបំពេញបន្ថែមនូវអ្វីដែលមានការខ្វះខាតកន្លងមក ។ សម្រាប់កិច្ចការទៅមុខទៀត ក្រសួងនឹងយកវេទិកានេះបើកចំហឱ្យមានការចូលរួមពីបណ្ដាសហគមន៍ទាំងអស់នៅក្នុងប្រទេសកម្ពុជាដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកជាមួយសហគមន៍ដែលមានភាពជោគជ័យក្នុងការបង្កើតដង្ហើមសេដ្ឋកិច្ចដូចជាសហគមន៍ត្រពាំងសង្កែជាដើម សំរាប់ជាគំរូដល់សហគមន៍ដទៃទៀត ដែលនឹងជួយឱ្យជីវភាពរបស់ប្រជាសហគមន៍មានភាពល្អប្រសើរឡើង, មានប្រាក់ចំណូល,មានប្រាក់សន្សំ,និងបន្ថយបំណុលគ្រួសារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានបំណងចង់ឱ្យអង្គសិក្ខាសាលា ឯកភាពគ្នាពិភាក្សារិះរកវិធីសាស្ត្រធ្វើយ៉ាងណាបង្កើតខឿនសេដ្ឋកិច្ចនិងជួយឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែធូរធារ។ ដោយឡែកចំពោះបញ្ហាសិទ្ធិនិងសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី គឺក្រសួងនឹងបន្តដោះស្រាយជូនជាបន្តបន្ទាប់ ហើយនឹងការពារឧត្តមប្រយោជន៍ជូន ស្របតាមគោលនយោបាយជាយុទ្ធសាស្ត្ររបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ ដោយធានាបានថាមិនមាននរណាម្នាក់អាចរំលោភបំពានលើសិទ្ធិដីធ្លីស្របច្បាប់នោះឡើយ៕

Post Tags: #ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ចុះបញ្ជីដីបង្ហើយ#បរិយាកាសគ្មានវិវាទ#យុទ្ធសាស្ត្របញ្ចកោណ

Post navigation

Previous Previous
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដាក់វិធានការបន្ថែមដើម្បីជំរុញពន្លឿនការរៀបចំឯកសារ និងការចេញបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ឆ្លើយតបតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ
NextContinue
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សង្ឃឹមថា សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លីនិងសំណង់កម្ពុជា នឹងធ្វើការយ៉ាងស្អិតរមួត ជាមួយថ្នាក់ដឹកនាំដែលទទួលផែននីមួយៗនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចូលរួមតាក់តែងលិខិតបទដ្ឋានគតិយុត្តិនិងគោលការណ៍ផ្សេងៗលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឆ្លើយតបតាមការវិវត្តន៍ឥតឈប់ឈរនៃសង្គមជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់