Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សង្ឃឹមថា សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លីនិងសំណង់កម្ពុជា នឹងធ្វើការយ៉ាងស្អិតរមួត ជាមួយថ្នាក់ដឹកនាំដែលទទួលផែននីមួយៗនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចូលរួមតាក់តែងលិខិតបទដ្ឋានគតិយុត្តិនិងគោលការណ៍ផ្សេងៗលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឆ្លើយតបតាមការវិវត្តន៍ឥតឈប់ឈរនៃសង្គមជាតិ

ByRatana June 1, 2026June 1, 2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សង្ឈឹមថាសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា នឹងធ្វើការយ៉ាងស្អិតរមួត ជាមួយថ្នាក់ដឹកនាំ ដែលទទួលផែននីមួយៗនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចូលរួមតាក់តែងលិខិតបទដ្ឋានគតិយុត្តិនិងគោលការណ៍ផ្សេងៗលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឆ្លើយតបតាមការវិវត្តន៍ឥតឈប់ឈរនៃសង្គមជាតិ។

ថ្លែងក្នុងពេលពិភាក្សាការងារជាមួយសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លីនិងសំណង់កម្ពុជា នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវផ្លាស់ប្ដូរផ្នត់គំនិតថ្មី ត្រូវមានភាពបត់បែនដើម្បីដើរឱ្យទាន់ការវិវត្តន៍នៃសង្គមជាតិ ក៏ដូចជាពិភពលោក។ បច្ចុប្បន្នថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងតែផ្លាស់ប្ដូរផ្នត់គំនិតថ្មី មានភាពបត់បែនក្នុងការបំពេញការងារជំនាញរបស់ខ្លួនដើម្បីឆ្លើយតបតាមការវិវត្តរបស់សង្គមជាតិនិងលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យប្រសើរឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការរៀបចំដែនដី មិនមែនមានន័យថាយើងគ្រាន់តែកំណត់ផ្ទៃដីដាក់ជាតំបន់អភិរក្ស តំបន់កសិកម្ម ឬ តំបន់ទីប្រជុំជនប៉ុណ្ណោះទេ គឺយើងត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី ចំណែកឯការងារសុរិយោដី មិនមែនគិតគូរត្រឹមតែការវាស់វែងនិងគូសប្លង់ឱ្យស្អាតប៉ុណ្ណោះទេប៉ុន្តែត្រូវគិតគូរអំពីការរៀបចំក្រុងអោយបានល្អ គិតគូរអំពីការបង្កើតខឿនសេដ្ឋកិច្ចសំរាប់ប្រជាពលរដ្ឋ ជួយដល់ប្រជាពលរដ្ឋឲ្យមានប្រាក់ចំណូល ប្រាក់សន្សំនិងកាត់បន្ថយបំណុលគ្រួសារ។ ជារួម លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺត្រូវការទាំងសមត្ថភាពនិងភាពវាងវៃ ក្នុងការអនុវត្តគោលការណ៍និងគោលនយោបាយរបស់ក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថា សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លីនិងសំណង់កម្ពុជា នឹងធ្វើការយ៉ាងស្អិតរមួតជាមួយថ្នាក់ដឹកនាំដែលទទួលផែននីមួយៗនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចូលរួមតាក់តែងលិខិតបទដ្ឋានគតិយុត្តិនិងគោលការណ៍ផ្សេងៗលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឆ្លើយតបតាមការវិវត្តន៍ឥតឈប់ឈរនៃសង្គមជាតិ៕

Post Tags: #ការចុះបញ្ជីដីធ្លី#ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ចុះបញ្ជីដីបង្ហើយ#បរិយាកាសគ្មានវិវាទ#យុទ្ធសាស្ត្របញ្ចកោណ#សេវាគាប់ចិត្ត

Post navigation

Previous Previous
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្កើតវប្បធម៌សន្ទនាគ្នាដ៏ល្អជាមួយអង្គការសង្គមស៊ីវិល ក្នុងការពិគ្រោះនិងផ្ដល់យោបល់ស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ហារួមគ្នាប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការកសាងគោលនយោបាយជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងគិតគូរបង្កើតខឿនសេដ្ឋកិច្ចលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យប្រសើរឡើង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់