កិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យនិងសម្រេចលើសំណើសុំចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើទីតាំងដីដែលមានភូមិសាស្ត្រស្ថិតនៅឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម និងនវានុវត្ត និងរដ្ឋបាលខេត្តកែប បានប្រជុំពិនិត្យពិភាក្សាវែកញែក និងស្វែងយល់ពីលក្ខខណ្ឌនៃការប្រើប្រាស់ដីស្រែអំបិលដែលរាជរដ្ឋាភិបាលបានកំណត់ជាយុទ្ធសាស្ត្រក្នុងការថែរក្សាដីតំបន់នេះ ដោយត្រូវរក្សានូវសក្តានុពលដី ព្រមទាំងធានាបាននូវសមត្ថភាពនៃការផលិតអំបិលរបស់កម្ពុជា។










