ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម KI-wang Bok សមាជិកសភា និងជាអនុប្រធានគណៈកម្មាធិការដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ
ក្នុងកិច្ចសន្ទនា នាឱកាសជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយឯកឧត្តម KI-wang Bok សមាជិកសភា និងជាអនុប្រធានគណៈកម្មាធិការដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត ចំណងសាមគ្គីភាព ដែលបានជំរុញអោយមានកិច្ចសហប្រតិបត្តិការល្អនិងគ្រប់ជ្រុង ជ្រោយរវាងប្រទេសទាំងពីរ ដោយបានផ្តល់នូវសមិទ្ធផលវិជ្ជមានជាផ្លែផ្កាប្រកបដោយភាតរភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក្នុងរយៈពេលកន្លងមក។










