Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ជំរុញដល់ភាគីពាក់ព័ន្ធ រួមគ្នារិះរកវិធីសាស្រ្តកែច្នៃសក្តានុពលនៅតំបន់ឆ្នេរសមុទ្រដែលមានស្រាប់ ឱ្យកាន់តែមានលទ្ធភាព និងផលិតភាពទូលំទូលាយជាងមុន

ByRatana July 24, 2026July 24, 2026

(កំពត)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជា ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ជំរុញដល់ថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទតាមតំបន់ឆ្នេរសមុទ្រកម្ពុជា រួមគ្នារិះរកវិធីសាស្រ្តកែច្នៃសក្តានុពលនៅតំបន់ឆ្នេរសមុទ្រដែលមានស្រាប់ ឱ្យកាន់តែមានលទ្ធភាពនិងផលិតភាពទូលំទូលាយជាងមុន ជាពិសេសត្រូវចូលរួមជាមួយគម្រោងLASED គម្រោងជលផល និងគម្រោងរបស់ក្រសួងកសិកម្ម ការផលិតអំបិលនិងស្ករ ការចិញ្ចឹមសត្វ ការផលិតអាហារសមុទ្រ ការដាំដុះដំណាំផ្សេងៗ និងពង្រីកសក្តានុពលវិស័យអប់រំ ដើម្បីប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យទៅជារបៀងសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់បង្កើតចំណូល រួមចំណែកពង្រឹងខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ និងធ្វើឱ្យប្រជាជនក្នុងតំបន់នេះមានជីវភាពល្អប្រសើរ រស់នៅសុខស្រួល។

ថ្លែងក្នុងការធ្វើបទបង្ហាញ និងចុះពិនិត្យទីតាំងសហគមន៍នេសាទតាមតំបន់ឆ្នេរសមុទ្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តកំពត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកថា ការជួបជុំគ្នានាពេលនេះជាឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នា បានចងចាំនូវអ្វីដែលបានធ្វើកន្លងមក និងសង្ឃឹមថា យើងទាំងអស់គ្នានឹងអាចរៀបចំតាក់តែងផ្លូវដើរបន្តទៅមុខទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំកម្ពុជាដែលបានចូលរួមនាពេលនេះ ដោយបានបញ្ជាក់ថា សឹង្ហបុរីជាប្រទេសមួយដែលនាំចូលទំនិញ ម្ហូបអាហារនានាមកកម្ពុជា ហើយទីតាំងខេត្តកំពត និងតំបន់ឆ្នេររបស់កម្ពុជាគឺជាទីតាំងមួយដែលស្ថិតនៅកៀកជាមួយប្រទេសសឹង្ហបុរី ដែលអាចមានសក្តានុពលធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការផលិតអាហារសមុទ្រ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា តំបន់ឆ្នេរសមុទ្រកម្ពុជាមានផែទឹកជ្រៅ មានព្រលានយន្តហោះ ដែលអាចជាព្រលានដឹកជញ្ជូន ផ្លូវរថភ្លើង ប្រព័ន្ធអ៊ីនធឺណិត គឺមានន័យថាមានទឹក ភ្លើង ផ្លូវគ្រប់គ្រាន់ និងមានសក្តានុពលដំណាំពាណិជ្ជកម្មដូចជា ម្រេច ជាដើម ហើយក៏គ្រោងនឹងផលិតអំបិលនិងស្ករ ដែលមានតម្លៃថោកសមរម្យនិងប្រកបដោយគុណភាពខ្ពស់នាពេលខាងមុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមរយៈសក្តានុពលទាំងនេះយើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូររិះរកវិធីសាស្រ្តធ្វើយ៉ាងណាពង្រីកលទ្ធភាពបន្ថែមទៀតសម្រាប់ខេត្តកំពតក៏ដូចជាបណ្ដាខេត្តផ្សេងទៀតក្នុងតំបន់ឆ្នេរ ក្នុងការបង្កើនចំណូល ពង្រឹងខឿនសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ និងមានស្ថេរភាពក្នុងរយៈពេលយូរអង្វែង សំដៅរួមចំណែកសម្រេចគោលដៅនិងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ ២០៥០ ដោយធ្វើយ៉ាងណាប្រែក្លាយតំបន់ឆ្នេរអោយទៅជារបៀងសេដ្ឋកិច្ចដ៏សំខាន់ដែលប្រជាជនរស់នៅក្នុងតំបន់នេះមានកាយសម្បទាមាំមួន មានចំណេះដឹង មានការហូបចុកគ្រប់គ្រាន់ មានប្រាក់ចំណូល ប្រាក់សន្សំ កាត់បន្ថយបំណុលគ្រួសារនិងមានជម្រកស្នាក់នៅសមរម្យ តាមរយៈការកសាងខឿនសេដ្ឋកិច្ចនៅមូលដ្ឋាន ការកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់បន្ថែមដូចជាផ្លូវថ្នល់, ជាពិសេសត្រូវចូលរួមជាមួយគម្រោងនានាដូចជាគម្រោងLASED គម្រោងជលផល និងគម្រោងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងការឧបត្ថម្ភទុនទៅដល់កោសិកាក្នុងសង្គមជាតិនៅខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុនិងខេត្តកោះកុង សម្រាប់អ្នកដែលមានបំណងចង់ចិញ្ចឹមសត្វមាន់ ទា ជ្រូក គោ ក្របី ដើម្បីពង្រីកសក្តានុពលនៃការផលិតសាច់សត្វសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស ដែលទាំងនេះសុទ្ធតែជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបង្កើតប្រាក់ចំណូល និងបង្កើនសេដ្ឋកិច្ចជាតិ រួមចំណែកធ្វើ ឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរនិងរស់នៅសុខស្រួល៕

Post Tags: #ការរៀបចំឆ្នេរ#ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#យុទ្ធសាស្ត្របញ្ចកោណ

Post navigation

Previous Previous
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម KI-wang Bok សមាជិកសភា និងជាអនុប្រធានគណៈកម្មាធិការដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់