Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ក្រសួងរៀបចំដែនដី គាំទ្រកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Power China Kunning Engineering Corporation Limited លើការសិក្សាគម្រោងថាមពល ទឹក និងជំរុញឱ្យសិក្សា បន្ថែមលើវិស័យកសិឧស្សាហកម្មនៅតំបន់ឆ្នេរ

ByRatana August 5, 2026August 5, 2026

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Power China Kunning Engineering Corporation Limited របស់ប្រទេសចិន លើការសិក្សាគម្រោងវិនិយោគថាមពលនិងទឹក និងស្នើដល់ក្រុមហ៊ុននេះពិចារណាបន្ថែមលើការសិក្សាគម្រោងវិនិយោគផ្នែកកសិឧស្សាហកម្មនិងការចិញ្ចឹមសត្វ នៅក្នុងបណ្ដាខេត្តភាគខាងត្បូងជាប់តំបន់ឆ្នេរសមុទ្រ និងតំបន់ផ្សេងទៀតក្នុងប្រទេសកម្ពុជា ដើម្បីឱ្យចំគោលដៅនៃការអភិវឌ្ឍពិតប្រាកដ។

នាព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៦ ក្រុមហ៊ុន Power China Kunning Engineering Corporation Limited របស់ប្រទេសចិន បានចូលជួបសំដែងការគួរសមនិងធ្វើបទបង្ហាញអំពីការសិក្សាបឋមពីគម្រោងវិនិយោគថាមពលនៅខេត្តកំពត ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នៅទីស្ដីការក្រសួង។

ក្នុងជំនួបនេះ ភាគីក្រុមហ៊ុនPower China Kunning Engineering Corporation Limited របស់ប្រទេសចិន បានអោយដឹងថា ក្រុមហ៊ុននេះមានបទពិសោធន៍ជាង ៧០ ឆ្នាំមកហើយចំពោះការងារសិក្សានិងវិភាគទៅលើគម្រោងធំនិងគម្រោងមធ្យមផ្នែកទឹក ថាមពល ផ្លូវថ្នល់ នគរូបនីយកម្មនិងការអភិវឌ្ឍន៍ក្នុងតំបន់។ ជាមួយនេះ ក្រុមហ៊ុនក៏បានសិក្សាគម្រោងមេគង្គឡានឆាងមួយចំនួនពាក់ព័ន្ធនឹងការងារថែរក្សាទឹកផងដែរ ចំពោះប្រទេសកម្ពុជាគឺមានអំណោយផលខ្ពស់សម្រាប់ទន្លេមេគង្គ ដើម្បីធ្វើជាវារីអគ្គិសនីនិងការងារអភិវឌ្ឍន៍ផ្សេងទៀត។ ចំពោះប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មានខេត្តចំនួន ៤ ជាប់នឹងសមុទ្រដែលជាចំណុចសំខាន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។ ក្រុមហ៊ុន ផ្ដោតជាសំខាន់លើការវិនិយោគផ្នែកថាមពលនិងទឹកដើម្បីធ្វើការអភិវឌ្ឍ ដោយបានសហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់របស់កម្ពុជា បង្កើតក្រុមការងារកម្ពុជា-ចិនដើម្បីសិក្សាការងារជាមួយគ្នាបន្ថែមទៀត។បច្ចុប្បន្នក្រុមហ៊ុនបានសិក្សាគម្រោងបឋមនៅខេត្តកំពតរួចហើយ ហើយនឹងបន្តប្រមូលទិន្នន័យរបស់ខេត្តទាំង ៤នៅតំបន់សមុទ្រ ដើម្បីធ្វើការវិភាគបន្ថែមទៀត ដោយរំពឹងទុកថាតាមរយៈគម្រោងទាំងនេះនឹងអាចរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យល្អប្រសើរបាន។ ភាគីក្រុមហ៊ុនសង្ឃឹមថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងគាំទ្របន្ថែមទៀតចំពោះការចុះសិក្សាស្រាវជ្រាវជាបន្តបន្ទាប់នេះ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថា ក្រៅពីការសិក្សាគម្រោងវិនិយោគថាមពលនិងទឹក ក្រុមហ៊ុន Power China Kunning Engineering Corporation Limited របស់ប្រទេសចិន និងក្រុមការងារថ្នាក់ខេត្ត ស្រុក នៃខេត្តព្រះសីហនុ កំពតនិងកែប លេខាធិការដ្ឋាន គណៈកម្មការឆ្នេរ គួរតែរួមគ្នាគិតគូរនិងយល់ពីគ្នាទៅវិញទៅមកឱ្យបានច្បាស់លាស់អំពីគោលបំណង ដើម្បីដាក់ការសិក្សាលើការវិនិយោគឱ្យចំគោលដៅពិតប្រាកដ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ចិននិងកម្ពុជា គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានការឯកភាពគ្នាទាំងទិសដៅនិងនយោបាយ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា នៅក្នុងខេត្តភាគខាងត្បូងជាប់តំបន់ឆ្នេរសមុទ្រកម្ពុជា ដូចជាខេត្តព្រះសីហនុ កែប កំពតនិងខេត្តកោះកុង និងតំបន់ផ្សេងទៀតក្នុងប្រទេសកម្ពុជា កិច្ចការដែលមានសក្តានុពលនោះគឺផ្នែកកសិឧស្សាហកម្ម និងការចិញ្ចឹមសត្វមាន់ ទា ជ្រូក គោ ក្របី ដើម្បីនាំចេញទៅផ្គត់ផ្គង់នៅទីផ្សារក្រៅប្រទេស ដូច្នេះក្រុមហ៊ុនអាចពិចារណាវិនិយោគបន្ថែមលើផ្នែកនេះដើម្បីឲ្យចំគោលដៅនៃការអភិវឌ្ឍន៍ពិតប្រាកដ។ ម្យ៉ាងទៀត បច្ចុប្បន្ន យើងកំពុងព្យាយាមរកតម្រាយផ្លូវពីទីក្រុងគន់មីង ប្រទេសចិន មកកាន់ទីក្រុងវៀងចាន់ ប្រទេសឡាវនិងតភ្ជាប់មកកាន់ខេត្តព្រះវិហាររបស់ប្រទេសកម្ពុជា ដើម្បីពង្រីកការតភ្ជាប់ឲ្យកាន់តែទូលំទូលាយងាយស្រួលក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាផងដែរ៕

Post Tags: #ការរៀបចំឆ្នេរ#ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#យុទ្ធសាស្ត្របញ្ចកោណ

Post navigation

Previous Previous
ផ្តើមចេញពីថ្ងៃនេះ យើងចូលរួមទាំងអស់គ្នាដោយប្រើស្ថាបត្យកម្មក្នុងការរៀបចំក្រុង និងទីប្រជុំជនរបស់យើងឱ្យជាទីក្រុងសហសម័យ មានសោភណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ស្របតាមសក្ដានុពល និងតម្រូវការនៃការអភិវឌ្ឍនាពេលបច្ចុប្បន្ន និងអនាគត ដោយបង្កើតដង្ហើមសេដ្ឋកិច្ច និងបង្កើនគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់