Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា ភាពខុសគ្នានៃជំនឿសាសនា មិនមែនជាមូលហេតុនៃការបែងចែកសង្គមឡើយ ដោយត្រូវរួមគ្នារស់នៅដោយសុខដុមរមនា និងបើកទូលាយទទួលយកបច្ចេកវិទ្យាទំនើប

ByRatana September 9, 2026September 9, 2026

(ព្រះសីហនុ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់អំពីការពង្រឹងសុខដុមនីយកម្មសាសនា ការអភិវឌ្ឍខេត្តព្រះសីហនុ និងការលើកកម្ពស់ការអប់រំអោយទាន់សម័យកាលឌីជីថល។

ក្នុងពេលជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់ថ្នាក់ដឹកនាំអន្តរសាសនានៅខេត្តព្រះសីហនុ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលមង្គលសេដ្ឋាចន្ទ នារសៀលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាគឺជាសង្គមដែលមានពហុវប្បធម៌ ពហុសាសនា  ដែលរួមមាន ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រឹស្តសាសនា និងសាសនាដទៃទៀត ដែលរស់នៅជាមួយគ្នាដោយសុខដុមរមនា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ភាពខុសគ្នានៃជំនឿសាសនា មិនគួរក្លាយជារបាំង ឬជាមូលហេតុនៃការបែងចែក ឬឈានដល់ការប្រើប្រាស់អំពើហឹង្សានោះឡើយ ផ្ទុយទៅវិញ មនុស្សម្នាក់ៗគួរមានជំនឿ និងគុណតម្លៃរៀងខ្លួនដោយឈរលើយន្តការសេរីភាព និងពហុវប្បធម៌។

ឯកឧត្តមប្រធានក្រុមការងារ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ព្រមជាមួយនេះក៏បានគោរព និងធានាដល់ប្រពៃណីទំនៀមទម្លាប់ និងសាសនាដទៃទៀតផងដែរ។ ការកសាងនិងអភិវឌ្ឍជាតិឱ្យរីកចម្រើនបាន គឺត្រូវពឹងផ្អែកលើ «ផ្នត់គំនិតដែលមិនរើសអើង» និងការទទួលយកសង្គមថាជាសង្គមសេរី និងពហុវប្បធម៌។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងពីការរៀបចំខេត្តព្រះសីហនុដែលជាទីតាំងដ៏ស័ក្តិសមសម្រាប់ការបង្កើតសាលាសាសនា និងបានបង្ហាញក្តីរំពឹងទុកយ៉ាងមុតមាំថា ថ្នាក់ដឹកនាំព្រមទាំងសាសនិកជននៃគ្រប់និន្នាការសាសនាទាំងអស់ នឹងបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចខេត្តព្រះសីហនុ ក៏ដូចជាប្រទេសជាតិទាំងមូល។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើការបរិភោគអាហារដែលមានជីវជាតិខ្ពស់ និងធានាសន្តិសុខស្បៀង ដើម្បីលើកកម្ពស់សុខភាពសាធារណៈ ពីព្រោះសុខភាព និងកាយសម្បទារឹងមាំគឺជាមូលដ្ឋានគ្រឹះនៃបញ្ញាញាណ។

ដោយឡែកក្នុងវិស័យអប់រំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំកុំឱ្យមានការប្រកាន់ខ្ជាប់នូវគម្ពីរនិយម ឬ ការរៀនសូត្រត្រឹមតែតាមសៀវភៅពេក រហូតដល់បាត់បង់ទស្សនវិស័យទូលំទូលាយនោះ។ មនុស្សជំនាន់ថ្មីត្រូវចេះបើកចិត្តឱ្យទូលាយ រៀនសូត្រពីចំណេះដឹងថ្មីៗ បច្ចេកវិទ្យាទំនើប អ៊ីនធឺណិត និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីចាប់យកឱកាស និងអភិវឌ្ឍជីវិតខ្លួនឯងឱ្យទាន់សម័យកាលឌីជីថល៕

Post Tags: #ការរៀបចំឆ្នេរ#ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#បរិយាកាសគ្មានវិវាទ#យុទ្ធសាស្ត្របញ្ចកោណ#សេវាគាប់ចិត្ត

Post navigation

Previous Previous
សូមថ្លែងអំណរគុណ ពុកម៉ែ បងប្អូន អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា គម្រោង៦A ទាំងអស់ដែលចូលរួមសហការ អត់ធ្មត់ និងបើកចិត្តទទួលយកដំណោះស្រាយជាជំហានៗ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលឈានមកដល់ការប្រគល់ផ្ទះដែលបានសាងសង់រួចជូនបងប្អូននៅពេលនេះ និងបន្តគិតគូរយកចិត្តទុកដាក់ដោះស្រាយដើម្បីផ្ដល់ផ្ទះ ដី និងបណ្ណកម្មសិទ្ធិ ដែលនៅសេសសល់ជូនដល់ពុកម៉ែ បងប្អូន ជាបន្តបន្ទាប់ទៀតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
NextContinue
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បន្តពង្រឹងការបម្រើសេវាសាធារណៈ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់