Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រគល់បណ្ណកម្មសិទ្ធិសរុប ១៣១២ បណ្ណ ជូនអតិថិជនពីគម្រោងបុរីចំនួន ៨ និងប្តេជ្ញាកសាងតំបន់បុរីឱ្យក្លាយជា“បុរីជនបទ” ជាភូមិឋានក្សេមក្សាន្ត ជាទ្រនំសុភមង្គល ប្រកបដោយភាពកក់ក្តៅ ងាយស្រួលរស់នៅ សុវត្ថិភាព និងការអភិវឌ្ឍ

ByRatana September 30, 2026September 30, 2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រសួង បាននឹងកំពុងបន្តជួយរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដូចជា ការរៀបចំប្រព័ន្ធផ្លូវ ទឹកស្អាត និងប្រព័ន្ធភ្លើងបំភ្លឺសាធារណៈការអភិវឌ្ឍតំបន់បុរីឱ្យទៅជា «បុរីជនបទ» ឬ «សហគមន៍ជនបទ» ដែលពោរពេញដោយសោភណភាព និងផាសុកភាព ជាភូមិឋានក្សេមក្សាន្ត ជាទ្រនំសុភមង្គល ដែលងាយស្រួលរស់នៅ មានសុវត្ថិភាព មានសេចក្តីសុខសាន្ត ជិតសាលារៀន មន្ទីរពេទ្យ និងមានបរិយាកាសល្អប្រសើរសម្រាប់ការរស់នៅប្រកបដោយផាសុកភាពរបស់ក្រុមគ្រួសារនីមួយៗ ។

ថ្លែងក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិជូនអតិថិជនរបស់បុរី ឡេង ណាវ៉ាត់ត្រា ៥៣២បណ្ណ, បុរី KP ម៉ន ដានី គម្រោងទី ២៩ ចំនួន ៣៣៩បណ្ណ, បុរី PR វីឡា ២១៩ បណ្ណ, បុរី យន់ ប្រុសពៅ ៩៥បណ្ណ, បុរី ស៊ីម បូ ៦៥បណ្ណ, បុរី ចាវ សុជាតិ គម្រោងទី ៥ ចំនួន៤៦ បណ្ណ, ផ្ទះល្វែង ធី សុភ័ក្រ ១១បណ្ណ, និងបុរី ជារី តុល លន់ ៥បណ្ណ សរុបចំនួន ១៣១២ បណ្ណ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់យ៉ាងមុតមាំអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានរក្សាភាពអត់ធ្មត់ និងយោគយល់ដល់ក្រុមការងារក្នុងកំឡុងពេលរៀបចំដំណោះស្រាយផ្សេងៗ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា កិច្ចការងារនេះទាមទារពេលវេលាច្រើន ដោយសារតែគម្រោងបុរីមួយចំនួនមានករណីស្មុគស្មាញច្រើនបែប រួមមានការបង់ប្រាក់មិនទាន់គ្រប់គ្រាន់ ការយកលុយពីគម្រោងមួយទៅធ្វើគម្រោងផ្សេង និងបញ្ហាប្រឈមជាច្រើនទៀត ដែលធ្វើឱ្យមានការយឺតយ៉ាវ និងបង្កផលប៉ះពាល់ដល់អតិថិជន។ ប៉ុន្តែក្រសួងនិងក្រុមការងារបានខិតខំប្រឹងប្រែងសម្របសម្រួលគ្រប់មធ្យោបាយ ដើម្បីធានាឱ្យប្រជាពលរដ្ឋជាអតិថិជនបុរីទាំងនេះទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់។

ក្រៅពីការចេញបណ្ណកម្មសិទ្ធិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រសួង បាននឹងកំពុងបន្តជួយរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដូចជា៖
ការរៀបចំប្រព័ន្ធផ្លូវ ទឹកស្អាត និងប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ, ការអភិវឌ្ឍតំបន់បុរីឱ្យទៅជា «បុរីជនបទ» ឬ «សហគមន៍ជនបទ» ដែលពោរពេញដោយសោភណភាព និងផាសុកភាព , ជាភូមិឋានក្សេមក្សាន្ត,ជាទ្រនំសុភមង្គល ដែលងាយស្រួលរស់នៅ, មានសុវត្ថិភាព មានសេចក្តីសុខសាន្ត ជិតសាលារៀន មន្ទីរពេទ្យ និងមានបរិយាកាសល្អប្រសើរសម្រាប់ការរស់នៅប្រកបដោយផាសុកភាពរបស់ក្រុមគ្រួសារនីមួយៗ ។ ទន្ទឹមនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏នឹងបន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន រកថវិការៀបចំហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើងអគ្គិសនី ផ្លូវ ដើម្បីឱ្យតំបន់ដែលប្រជាពលរដ្ឋអាចរស់នៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។ ជាមួយគ្នានេះសូមប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរមូលដ្ឋានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង កម្រិតភូមិ/ឃុំ សហការគ្នារៀបចំបង្កើតលក្ខន្តិកៈរស់នៅផ្ទៃក្នុង សម្រាប់ការថែទាំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ភ្លើងបំភ្លឺសាធារណៈ និងការប្រមូលសំរាមឱ្យមានរបៀបរៀបរយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ និងបានជូនពរដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិទាំងអស់ សូមទទួលបាននូវសុខភាពល្អ សេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារតទៅមុខទៀត។ ការប្រគល់បណ្ណកម្មសិទ្ធិនេះ គឺជា និមិត្តរូបនៃភាពជោគជ័យថ្មីមួយទៀត ក្នុងការធានាបាននូវសិទ្ធិអំណាចផ្លូវច្បាប់លើអចលនវត្ថុ និងការលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត៕

Post Tags: #ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ចុះបញ្ជីដីបង្ហើយ#បរិយាកាសគ្មានវិវាទ#យុទ្ធសាស្ត្របញ្ចកោណ#សេវាគាប់ចិត្ត

Post navigation

Previous Previous
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អន្តរាគមន៍ផ្ទាល់ ដោះស្រាយបញ្ហាវិវាទបុរី VIP ឈានឆ្ពោះទៅរកដំណោះស្រាយសមធម៌ និងប្រគល់ប្លង់ជូនពលរដ្ឋ
NextContinue
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបានសម្រុះសម្រួលដោះស្រាយបញ្ចប់ករណីវិវាទដីធ្លី ០៣ទីតាំង រវាងឈ្មោះ រតនៈ សម្បត្តិ និងប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ តាមគោលការណ៍ ឈ្នះឈ្នះ ដោយតម្រូវឱ្យមានការចូលរួម សហការ ប្តូរទីតាំង បន្ថយទំហំ និងរួមគ្នារៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ តាមបែបនគរូបនីយកម្មទំនើប ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធទទួលបាននូវបណ្ណកម្មសិទ្ធិស្របច្បាប់ ក្នុងទិសដៅប្រែក្លាយពី ទីតាំងដីមានទំនាស់ទាំងនេះ ឱ្យទៅជាដីមានសក្តានុពលសេដ្ឋកិច្ច ជាភូមិឋានក្សេមក្សាន្ត ដែលមានសណ្តាប់ធ្នាប់ និង សោភណភាព បង្កលក្ខណៈងាយស្រួលដល់ការប្រកបរបរចិញ្ចឹមជីវិត និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែល ជាទ្រនំសុភមង្គល ហើយក៏ជាដីកេរ្តិ៍មរតកនៃក្តីសង្ឃឹមរបស់កូនចៅតជំនាន់រៀងៗខ្លួន។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់