Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងខេត្តកែប រដ្ឋបាលជលផល និងក្រុមការងារLASED បានបើកការដ្ឋានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍តំបន់ឆ្នេរ សហគមន៍នេសាទខេត្តកំពត និងខេត្តកែប ដើម្បីធ្វើឱ្យជីវភាពរបស់ប្រជាសហគមន៍ទាំងអស់មានភាពល្អប្រសើរឡើង និងបង្កើនទេសចរណ៍ទៅកំសាន្តនៅក្នុងតំបន់នោះឱ្យបានកាន់តែច្រើន

ByRatana April 2, 2026April 2, 2026

(កែប)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ បានបញ្ជាក់ថា ផ្ដើមចេញពីអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ និងក្រោមកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតនិងខេត្តកែប រដ្ឋបាលជលផល និងក្រុមការងារLASED បានបើកការដ្ឋានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍តំបន់ឆ្នេរសហគមន៍នេសាទព្រែកត្នោត, ត្រពាំងរពៅ, ត្រពាំងសង្កែ, កំពង់សាមគ្គី ខេត្តកំពតនិងសហគមន៍នេសាទអូរក្រសារ ខេត្តកែប ដែលការវិនិយោគនេះគឺដើម្បីបង្កើតមុខរបរបន្ថែមជូនប្រជាសហគមន៍ដែលពីមុនគឺនេសាទតាមបែបធម្មជាតិនិងប្រពៃណីទំនៀមទម្លាប់ ការចិញ្ចឹម និងដើម្បីបង្កើនទេសចរណ៍ទៅកំសាន្តនៅក្នុងតំបន់សហគមន៍ទាំងនេះបានកាន់តែច្រើនឡើងដែលនឹងជួយដល់ជីវភាពរបស់ប្រជាសហគមន៍ឲ្យកាន់តែប្រសើរ ដោយបច្ចុប្បន្ន ប្រជាជនកម្ពុជាកំពុងពេញចិត្តនឹងការទៅលំហែជាគ្រួសារ ជាក្រុមនៅតាមបណ្ដាសហគមន៍ដែលមានធម្មជាតិស្រស់ស្អាត បដិសណ្ឋារកិច្ចល្អ ម្ហូបអាហារឈ្ងុយឆ្ងាញ់និងមានអនាម័យ។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរសហគមន៍នេសាទព្រែកត្នោត, ត្រពាំងរពៅ, ត្រពាំងសង្កែ, កំពង់សាមគ្គី ខេត្តកំពតនិងសហគមន៍នេសាទអូរក្រសារ ខេត្តកែប នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យក្រុមការងារចុះមូលដ្ឋានរៀបចំអភិវឌ្ឍន៍ខេត្តទៅតាមសក្តានុពលរបស់ខេត្តនីមួយៗសំដៅធ្វើយ៉ាងណាឱ្យជីវភាពរបស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងបណ្តាមូលដ្ឋានសហគមន៍នៃខេត្តកំពត ខេត្តកែបនិងខេត្តព្រះសីហនុ កាន់តែល្អប្រសើរឡើង មានជីវិតរស់នៅជួបជុំគ្នាប្រកបដោយសេចក្តីសុខសុភមង្គលនិងភាពរីកចម្រើន។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឆ្លើយតបតាមទស្សនៈវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ឱ្យជីវភាពរបស់ប្រជាពលរដ្ឋប្រសើរឡើងនោះ ក្នុងនាមក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតនិងខេត្តកែប ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងធ្វើយ៉ាងណាឆ្លើយតបតាមទស្សនៈវិស័យទាំងនោះដើម្បីជំរុញបង្កើតមុខរបរឱ្យបានជាក់លាក់ជូនដល់ប្រជាពលរដ្ឋឱ្យមានប្រាក់ចំណូល មានប្រាក់សន្សំ កាត់បន្ថយបំណុលគ្រួសារ មានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ កូនចៅប្រជាពលរដ្ឋបានទទួលការសិក្សាអប់រំចប់ចុងចប់ដើមគ្រប់ៗគ្នា និងមានពេលវេលាសម្រាប់លំហែ ដូច្នេះហើយទើបក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតនិងខេត្តកែប បានខិតខំរៀបចំសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរសហគមន៍នេសាទព្រែកត្នោត, ត្រពាំងរពៅ, ត្រពាំងសង្កែ, កំពង់សាមគ្គី ខេត្តកំពតនិងសហគមន៍នេសាទអូរក្រសារ ខេត្តកែប នាពេលនេះឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថា ក្រោយពេលសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួចរាល់ សហគមន៍ទាំងនេះនឹងក្លាយជាសហគមន៍រុងរឿងរឹងមាំ, ជាសហគមន៍សុខសាន្តដែលលើកតម្កើងពហុវប្បធម៌ក្នុងសង្គមជាតិ, ចេះយកអាសារគ្នាទៅវិញទៅមក, ជីវភាពរស់នៅកាន់តែល្អប្រសើរជាងមុន ហើយកូនចៅប្រជាពលរដ្ឋក្នុងសហគមន៍ទាំងនេះនឹងមានលទ្ធភាពរៀនសូត្រឱ្យបានចប់ចុងចប់ដើមគ្រប់ៗគ្នា ហើយប្រជាជនកម្ពុជានឹងពេញចិត្តក្នុងការទៅលំហែជាគ្រួសារ ជាក្រុមនៅតាមបណ្ដាសហគមន៍ដែលមានធម្មជាតិស្រស់ស្អាត បដិសណ្ឋារកិច្ចល្អ ម្ហូបអាហារឈ្ងុយឆ្ងាញ់ និងមានអនាម័យ៕

Post Tags: #ការរៀបចំឆ្នេរ#ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ចុះបញ្ជីដីបង្ហើយ#បរិយាកាសគ្មានវិវាទ#យុទ្ធសាស្ត្របញ្ចកោណ

Post navigation

Previous Previous
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអធិការកិច្ច បានជួបប្រជុំ និងស្តាប់នូវការលើកឡើងនិងសំណូមពររបស់បងប្អូនពលរដ្ឋដើម្បីរកដំណោះស្រាយសមស្របជូន។
NextContinue
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះអនុស្សរណៈយោគយល់គ្នាជាមួយសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CFCC) ដែលជាកិច្ចសហប្រតិបត្តិការគំរូមួយ បង្ហាញពីការប្រកាន់យកនូវវប្បធម៌សន្ទនា វប្បធម៌នៃការយោគយល់គ្នា និងធ្វើការរួមគ្នាដើម្បីសង្គមជាតិយើងទាំងមូល

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់