ជំនួបសម្តែងការគួរសមជាមួយប្រធានសមាគមសភាពាណិជ្ជកម្មកម្ពុជានៅកាណាដា
ក្នុងជំនួបសម្តែងការគួរសមរវាងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយប្រធានសមាគមសភាពាណិជ្ជកម្មកម្ពុជា នៅកាណាដា ភាគីទាំងពីរបានពិភាក្សាស្វែងរកឱកាសពង្រឹង កិច្ចសហប្រតិបត្តិការជាដៃគូ ដោយបានផ្លាស់ប្តូរមតិយោបល់ផ្តោតលើ ផែនការសម្រាប់ការអភិវឌ្ឍវិស័យរៀបចំដែនដី នគរូបនីយកម្ម ជាទស្សនវិស័យនាពេលអនាគត រួមមាន៖ ការរៀបចំទីក្រុង កិច្ចការនគរូបនីយកម្មទាំងនៅតាមបណ្តាទីក្រុង ទីរួមខេត្ត និងទីប្រជុំជននានាដែលមានសក្តានុពលសេដ្ឋកិច្ច ដើម្បីជំរុញ កិច្ចអភិវឌ្ឍប្រទេសអោយកាន់តែមានសន្ទុះឈានឡើង។
ក្រៅពីនោះ ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តគាំទ្រលើកទឹកចិត្តជំរុញឲ្យមានការវិនិយោគបន្ថែមទៀតលើ ការរៀបចំក្រុង ហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ ធនាគារ ពាណិជ្ជកម្ម ថាមពល និងរោងចក្រកែច្នៃអាហារសម្រាប់ទីផ្សារក្នុងស្រុក-នាំចេញផងដែរ។










