Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចង្អុលបង្ហាញទិសដៅថ្មីដល់អាជ្ញាធរអប្សរា និងរដ្ឋបាលខេត្តសៀមរាប ក្នុងការថ្លឹងថ្លែងរវាងការអភិរក្សនិងសុខុមាលភាពពលរដ្ឋ ដោយឈរលើយុទ្ធសាស្ត្រ “ការពារប្រាសាទ,លើកស្ទួយជីវភាពពលរដ្ឋ” នៅតំបន់អង្គរ

ByRatana September 15, 2026September 15, 2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋ»។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការប្រើប្រាស់ដីភូមិក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ខេត្តសៀមរាប នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចាប់ពីពេលនេះតទៅ អាជ្ញាធរជាតិអប្សរានឹងបំពេញតួនាទីជា «មជ្ឈមណ្ឌលប្រមូលផ្តុំគោលនយោបាយ យុទ្ធសាស្ត្រ និងយុទ្ធវិធី» តាមរយៈវិធីសាស្ត្រ៖
-ដៃម្ខាង៖ ថែរក្សាការពារមរតកដូនតា និងព្រលឹងបុព្វបុរសខ្មែរ។
-ដៃម្ខាងទៀត៖ ពូនជ្រុំ និងអភិវឌ្ឍតំបន់អង្គរឱ្យក្លាយជា «មរតកមានជីវិត» ដែលមនុស្សអាចរស់នៅ សុខស្រួល មានសុវត្ថិភាព និងប្រកបរបរចិញ្ចឹមជីវិតបាន។

ទាក់ទិននឹងការពង្រឹងសមត្ថភាព និងតួនាទីអាជ្ញាធរដែនដីដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តផែនការការងារដែលដាក់ចេញដោយអាជ្ញាធរអប្សរាដែលជាការងារប្រសូតចេញពីអន្តរក្រសួងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកំណត់បេសកកម្មបន្ថែមជូនរដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន៖
អភិបាលក្រុង-ស្រុក៖ ត្រូវទទួលបន្ទុកបន្ថែមលើ កិច្ចការបរទេស និងបច្ចេកទេសបេតិកភណ្ឌ។
គណៈអភិបាលខេត្ត និងអាជ្ញាធរដែនដី៖ ត្រូវដឹកនាំសម្របសម្រួលតាមគោលការណ៍ច្បាប់ ដោយត្រូវមានចំណេះដឹង និងជំនាញទាក់ទិននឹងបេតិកភណ្ឌ និងកិច្ចការអន្តរជាតិ ដើម្បីធានាបាននូវការការពារប្រាសាទផង និងការផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋផង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ដល់ពេលវេលាហើយដែលអាជ្ញាធរអប្សរា និងអាជ្ញាធរដែនដីត្រូវចងក្រងសហការគ្នាអនុវត្តការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយប្រកាន់យក «យុទ្ធសាស្ត្របន្ធូរបន្ថយ»គឺ៖ធ្វើឱ្យប្រជាពលរដ្ឋអាចទទួលយកបាន និងងាយស្រួលអនុវត្ត, ធានាឱ្យពលរដ្ឋរស់នៅសុខដុមរមនា ក្នុងក្រុមគ្រួសារ និងមានស្ថិរភាពចំណូលពីអាជីវកម្មចិញ្ចឹមជីវិតស្របច្បាប់ក្នុងតំបន់រមណីយដ្ឋាន។

សិក្ខាសាលានេះត្រូវបានរំពឹងទុកថា នឹងក្លាយជាស្ពានចម្លងដ៏សំខាន់ក្នុងការតភ្ជាប់ការយល់ដឹងរវាងបច្ចេកទេសអភិរក្ស និងការពិតជាក់ស្តែងនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ៕

Post Tags: #ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ចុះបញ្ជីដីបង្ហើយ#យុទ្ធសាស្ត្របញ្ចកោណ#រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

Post navigation

Previous Previous
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន​ ៣០,៩៥៨បណ្ណ​ ជូនប្រជាជនក្នុងក្រុងសិរីសោភ័ណ​និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់