ថ្នាក់​ដឹកនាំ​ក្រសួងរៀបចំដែនដី ថ្លែងថា ស្ថាបត្យកម្មមិនមែនត្រឹមតែជាការកសាង តែជាការបណ្ដុះស្មារតីស្នេហាជាតិ និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព​ – ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ថ្នាក់​ដឹកនាំ​ក្រសួងរៀបចំដែនដី ថ្លែងថា ស្ថាបត្យកម្មមិនមែនត្រឹមតែជាការកសាង តែជាការបណ្ដុះស្មារតីស្នេហាជាតិ និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព​

ByRatana November 10, 2026November 10, 2026

ភ្នំពេញ)៖ ថ្នាក់​ដឹកនាំ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ស្ថាបត្យកម្មមិនមែនត្រឹមតែជាការកសាង តែជាការបណ្ដុះស្មារតីស្នេហាជាតិ និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព ដូច្នេះស្ថាបត្យករនិងវិស្វករខ្មែរត្រូវចងក្រងគំនិតថ្មីៗ ដើម្បីលើកកម្ពស់សោភណភាព សេដ្ឋកិច្ច និងចីរភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីបើកកម្មវិធី “មហោស្រពស្ថាបត្យកម្មកម្ពុជាឆ្នាំ ២០២៦ ” នៅមន្ទីរពិសោធន៍ជាតិសំណង់ នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា មហោស្រពស្ថាបត្យកម្មនាពេលនេះជាវេទិកាដ៏មានសារៈសំខាន់ក្នុងការប្រមូលផ្តុំបញ្ញាវ័ន្ត និងស្នាដៃរបស់ប្រជាជនខ្មែរដែលជាអ្នកបម្រើការងារក្នុងវិស័យស្ថាបត្យកម្ម វិស្វកម្ម ការផ្លាស់ប្តូរទស្សនៈនិងគំនិតថ្មីៗដើម្បីពង្រឹង និងធ្វើឱ្យវិជ្ជាជីវៈសំណង់នៅកម្ពុជាកាន់តែរីកចម្រើន ក៏ដូចជាការបណ្តុះស្មារតីស្នេហាជាតិ និងមោទនភាពលើបុព្វហេតុនៃការអភិវឌ្ឍមាតុភូមិកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកយកបទពិសោធន៍ពីទីក្រុងកង់បឺរ៉ា (Canberra) ប្រទេសអូស្ត្រាលី មកប្រៀបធៀបថា លំនៅឋានមិនមែនត្រឹមតែជាកន្លែងទទួលភ្ញៀវនោះទេ ប៉ុន្តែវាជា «លីវីងរូម (Living Room)» ឬជាមណ្ឌលប្រមូលផ្តុំ ដែលគ្រួសារ សមាជិក និងកូនចៅទាំងអស់ អាចជួបជុំគ្នាហូបបាយ និងពិភាក្សាគ្នាយ៉ាងកក់ក្តៅ។ ពាក់ព័ន្ធនឹងកិច្ចការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកដល់ស្ថាបត្យករ និងអ្នកជំនាញទាំងអស់ ឱ្យចេះត្រិះរិះពិចារណាឱ្យបានស៊ីជម្រៅលើជ្រុងផ្សេងៗ ជៀសវាងការភ្លេចបន្តិចបន្តួចនូវមូលដ្ឋានគ្រឹះនៃជីវិតគ្រួសារ សង្គម និងសេដ្ឋកិច្ចធម្មជាតិ (Ecology) ដែលជាកត្តាជួយទ្រទ្រង់ដល់ការរស់នៅប្រកបដោយសុខដុមរមនា និងជាឫសគល់ដ៏រឹងមាំរបស់សង្គមកម្ពុជា។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ការគ្រប់គ្រងទឹក ដី និងកសិកម្ម គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចជាតិ។ ដូច្នេះ ស្ថាបត្យកម្ម និងការអភិវឌ្ឍទីក្រុងត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការការពារបរិស្ថាន ការគ្រប់គ្រងប្រភពទឹក និងការលើកកម្ពស់សោភ័ណភាពមូលដ្ឋាន ដើម្បីធានាបាននូវចីរភាពរយៈពេលវែង។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រកាសជំរុញឱ្យមានការយកចិត្តទុកដាក់លើការកែលម្អក្រុង និងការរៀបចំស្ថាបត្យកម្មតាមបណ្តា ២៥ រាជធានី-ខេត្ត ដោយយកស្នាដៃទាំងនោះមកដាក់ប្រកួតប្រជែងគ្នា ដើម្បីជំរុញស្មារតីច្នៃប្រឌិត និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយភាពប្រកួតប្រជែងខ្ពស់។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្ដាំផ្ញើដល់ស្ថាបត្យករ និងវិស្វករទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ក្នុងការកែលម្អស្នាដៃស្ថាបត្យកម្ម និងការរៀបចំទីក្រុង ទាំង ២៥ រាជធានី-ខេត្ត ឱ្យស្របតាមបរិបទនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទំនើប ដោយត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណជាតិ ព្រមទាំងការធានាបាននូវសុវត្ថិភាព និងបរិស្ថានរស់នៅដ៏ល្អប្រសើរជូនប្រជាពលរដ្ឋ និងរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យស្ថាបត្យកម្ម និងសំណង់នៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត៕

Post Tags: ##ការងារប្រើសម្ភារៈគ្រឿងចក្រសំណង់#ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#បរិយាកាសគ្មានវិវាទ#យុទ្ធសាស្ត្របញ្ចកោណ#សេវាគាប់ចិត្ត

Post navigation

Previous Previous
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញដល់យុវជនស្ថាបត្យករជំនាន់ថ្មី ឱ្យយកចិត្តទុកដាក់ខ្ពស់លើយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងផ្សារភ្ជាប់អត្តសញ្ញាណជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់