កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាច្រើន ក្នុងការវាស់វែងចុះបញ្ជីដីធ្លី។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយភាពវាងវៃ ប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគតប្រជាជាតិកម្ពុជា របស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចផែនការ មកសេដ្ឋកិច្ចទីផ្សារ នាចុងទសវត្សរ៍ទី៨០  ការផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋកម្ពុជា គឺជាជំហានដ៏យុទ្ធសាស្ត្រមួយ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជារួម និងជាប្រាក់ចំណូលនិងភាពមានបានរបស់សង្គមកម្ពុជា និយាយដោយឡែក។ ឆ្នាំ១៩៨៥ ដែលជាចំណុចរបត់ដ៏សំខាន់ពីសេដ្ឋកិច្ចសមូហភាព (ក្រុមសាមគ្គី) មកជាការគ្រប់គ្រងដីធ្លីលក្ខណៈគ្រួសារ និងបានអនុវត្តនៅឆ្នាំ១៩៨៩ បន្ទាប់ពីរដ្ឋសភានៅពេលនោះបានអនុម័ត កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៨៩។
|

ក្ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក Sumitomo Yusuke អ្នកសម្របសម្រួលគម្រោងសាងសង់សាលារៀន តាមរយៈអង្គការ Japan Team of Young Human Power (JHP) និងលោក​ Roji Fukuda នាយកប្រតិបត្តិក្រុមហ៊ុន​ Roji International Group Co., Ltd ដែលបានបញ្ជាក់អំពីលទ្ធភាពក្នុងការកៀរគរថវិកាពីសប្បុរសជន និងក្រុមហ៊ុនសាងសង់ជប៉ុន ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទានក្នុងការសាងសង់អគារសាលារៀនចំនួន ១ខ្នង នៅកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើបទបង្ហាញជូនស្ថាប័នរដ្ឋធំៗចំនួន៤ រួមមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន តំណាងបណ្ណសារជាតិ (ទីស្តីការគណៈរដ្ឋមន្ត្រី) អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ព្រមទាំងមន្ទីរពេទ្យកាល់ម៉ែត វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកេតុមាលា១៧៩ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-ជប៉ុន ដោយបានលើកនូវដំណោះស្រាយដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញជារួម។

សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងបានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ១១ភូមិ សរុបចំនួន ១៤ ២៤០បណ្ណ​ ស្មើនឹង ៦ ៦០៨ គ្រួសារ ស្ថិតនៅក្នុងឃុំចំនួន ៤ នៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានប្រជុំពិនិត្យ ពិភាក្សា និងត្រៀមអនុម័តលើសេចក្តីព្រាងផែនការរៀបចំដែនដីខេត្ត ចំនួន ៥ រួមមាន ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តកំពត និងខេត្តបន្ទាយមានជ័យ , សេចក្តីព្រាងប្លង់គោលប្រើ​ប្រាស់ដីថ្នាក់ក្រុង ចំនួន ៤ រួមមាន ក្រុងអរិយក្សត្រ ក្រុងកំពត ក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ, និងសេចក្តីព្រាងប្លង់គោលប្រើប្រាស់ដីថ្នាក់ស្រុក ចំនួន ៣ រួមមាន ស្រុកឈូក ស្រុកអូរយ៉ាដាវ និងស្រុកកែវសីមា។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបានសម្រុះសម្រួលដោះស្រាយបញ្ចប់ករណីវិវាទដីធ្លី ០៣ទីតាំង រវាងឈ្មោះ រតនៈ សម្បត្តិ និងប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ តាមគោលការណ៍ ឈ្នះឈ្នះ ដោយតម្រូវឱ្យមានការចូលរួម សហការ ប្តូរទីតាំង បន្ថយទំហំ និងរួមគ្នារៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ តាមបែបនគរូបនីយកម្មទំនើប ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធទទួលបាននូវបណ្ណកម្មសិទ្ធិស្របច្បាប់ ក្នុងទិសដៅប្រែក្លាយពី ទីតាំងដីមានទំនាស់ទាំងនេះ ឱ្យទៅជាដីមានសក្តានុពលសេដ្ឋកិច្ច ជាភូមិឋានក្សេមក្សាន្ត ដែលមានសណ្តាប់ធ្នាប់ និង សោភណភាព បង្កលក្ខណៈងាយស្រួលដល់ការប្រកបរបរចិញ្ចឹមជីវិត និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែល ជាទ្រនំសុភមង្គល ហើយក៏ជាដីកេរ្តិ៍មរតកនៃក្តីសង្ឃឹមរបស់កូនចៅតជំនាន់រៀងៗខ្លួន។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រគល់បណ្ណកម្មសិទ្ធិសរុប ១៣១២ បណ្ណ ជូនអតិថិជនពីគម្រោងបុរីចំនួន ៨ និងប្តេជ្ញាកសាងតំបន់បុរីឱ្យក្លាយជា“បុរីជនបទ” ជាភូមិឋានក្សេមក្សាន្ត ជាទ្រនំសុភមង្គល ប្រកបដោយភាពកក់ក្តៅ ងាយស្រួលរស់នៅ សុវត្ថិភាព និងការអភិវឌ្ឍ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អន្តរាគមន៍ផ្ទាល់ ដោះស្រាយបញ្ហាវិវាទបុរី VIP ឈានឆ្ពោះទៅរកដំណោះស្រាយសមធម៌ និងប្រគល់ប្លង់ជូនពលរដ្ឋ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំកិច្ចពិគ្រោះយោបល់ លើផែនការប្រើប្រាស់ដី និងលក្ខខណ្ឌនៃការប្រើប្រាស់ដី និងនគរូបនីយកម្ម ក្នុងតំបន់ ១ និងតំបន់២ នៃ”តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ” ជាមួយ តំណាងអង្គការ UNESCO តំណាងស្ថានទូតបារាំង និងជប៉ុនប្រចាំកម្ពុជា ដែលជាសហប្រធាន ICC Angkor ដើម្បីឈានទៅរកការឯកភាពគ្នាក្នុងការដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការប្រើប្រាស់ដីភូមិនៅតំបន់អង្គរ ។ នេះ គឺជាវិធាន នៃការប្រើប្រាស់ដី ច្បាស់លាស់ និងមានសារៈសំខាន់លើកដំបូង ក្នុងតំបន់១ និង តំបន់២ នៃតំបន់អង្គរ ដែលគិតគូរ និងឱ្យតម្លៃខ្ពស់ ដល់កាអភិរក្សបេតិកភណ្ឌពិភពលោកអង្គរ និងលើកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ទាំង ១១៤ ក្នុងតំបន់អង្គរ ទំហំ ៤០១ គីឡូម៉ែត្រការ៉េ ។

End of content

End of content