ជំនួបពិភាក្សាការងារ និងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា EuroCham
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) បានឯកភាពគ្នាចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបន្តកិច្ចសហប្រតិបត្តិការ
ជាដៃគូដែលមានរយៈពេល១០ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១៥មក។ អនុស្សរណៈយោគយល់គ្នាថ្មីនេះ មានសុពលភាពរយៈពេល០៣ឆ្នាំ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការគាំទ្រជាជំនួយបច្ចេកទេស ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងផ្លាស់ប្តូរបទពិសោធន៍ជាមួយEuroCham ដើម្បីលើកកម្ពស់
គុណភាព សុវត្ថិភាព ចីរភាព និងឧត្តរមានុវត្តន៍ល្អៗក្នុងវិស័យគ្រប់គ្រងដីធ្លីនិងនគរូបនីយកម្ម មានជាអាទិ៍វិស័យសំណង់ វិស័យលំនៅឋាន ការគ្រប់គ្រងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ការអភិវឌ្ឍច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាដើម។









