Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បញ្ជាក់ថា ការទទួលបានបណ្ណកម្មសិទ្ធិដីធ្លី គឺជាការបន្សល់ទុកនូវកេរមរតក និងការធានាសុវត្ថិភាពផ្លូវច្បាប់ជូនកូនចៅជំនាន់ក្រោយ

ByRatana September 15, 2026September 15, 2026

(កំពង់ឆ្នាំង)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងអំពី តម្លៃ និងសារៈប្រយោជន៍នៃបណ្ណកម្មសិទ្ធិដីធ្លី ដោយបានចាត់ទុកការទទួលបានបណ្ណសម្គាល់ម្ចាស់អចលនវត្ថុនេះ ស្មើនឹងការទទួលបានកេរមរតក ឬការប្រគល់ទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលធានាបាននូវសុវត្ថិភាពផ្លូវច្បាប់យ៉ាងរឹងមាំក្នុងការកាន់កាប់អចលនវត្ថុ ព្រមទាំងជាដើមទុនសម្រាប់ទ្រទ្រង់ជីវភាព និងផ្ទេរតពូជដល់កូនចៅជំនាន់ក្រោយ។

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២៥៧៩០បណ្ណ ក្នុងស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្ដែងនូវក្តីសោមនស្សរីករាយជាខ្លាំងដែលបានវិលត្រឡប់មកបំពេញភារកិច្ច និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងសាជាថ្មី ដោយបានគូសបញ្ជាក់ថា លទ្ធផលនៃការចុះបញ្ជីដីធ្លីដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺជាសមិទ្ធផលដ៏ជាទីគាប់ចិត្ត និងជាមោទនភាពរួមរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពី សារៈសំខាន់នៃការចូលរួមពីប្រជាពលរដ្ឋ ក្នុងការអនុវត្តការងារចុះបញ្ជីដីធ្លី ដោយការវាស់វែងនិងចេញបណ្ណនេះមិនអាចសម្រេចជោគជ័យទៅបានឡើយ ប្រសិនបើគ្មានការចូលរួម និងសហការយ៉ាងសកម្មពីសំណាក់ម្ចាស់ដីផ្ទាល់ និងអ្នកជិតខាង ពីព្រោះ អាជ្ញាធរ និងក្រុមការងារបច្ចេកទេសមិនអាចកំណត់ព្រំដីដោយគ្មានម្ចាស់ដីនោះទេ ដូច្នេះ ការចូលរួមរបស់ប្រជាពលរដ្ឋគឺជាកត្តាគន្លឹះដើម្បីធានាភាពសុក្រឹត និងយុត្តិធម៌។

ពាក់ព័ន្ធនឹង សមិទ្ធផលនិងទស្សនវិស័យនៃគោលនយោបាយដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកថា កម្ពុជាបានចំណាយពេលប្រមាណ ៤០ឆ្នាំមកហើយលើកិច្ចការងារចុះបញ្ជីដីធ្លីនេះ ដោយនៅក្នុងឆ្នាំ២០២៩ ខាងមុខ នឹងត្រូវចាត់ទុកថាជាខួបលើកទី៤០ នៃការចុះបញ្ជីដីធ្លីនៅកម្ពុជា។ បច្ចុប្បន្ន រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងជំរុញយ៉ាងសកម្មដើម្បីបិទបញ្ចប់ការចុះបញ្ជីដីធ្លីទូទាំងប្រទេសឱ្យបានសម្រេចជោគជ័យស្របតាមផែនការយុទ្ធសាស្ត្រ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្ដល់ការណែនាំ និង លើកទឹកចិត្តដល់ការអភិវឌ្ឍតំបន់ និងការប្រើប្រាស់ដីធ្លី ដោយជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នារៀបចំដែនដី និងរៀបចំក្រុង-ស្រុកឱ្យបានច្បាស់លាស់។ ការកំណត់តំបន់ឱ្យបានត្រឹមត្រូវ ដូចជាតំបន់ព្រៃលិចទឹក តំបន់កសិកម្ម ឬតំបន់ឧស្សាហកម្ម គឺជារឿងចាំបាច់បំផុត ដើម្បីធានាប្រសិទ្ធភាពខ្ពស់នៃការប្រើប្រាស់ដីធ្លីប្រកបដោយចីរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចមូលដ្ឋានរឹងមាំ៕

Post Tags: #ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ចុះបញ្ជីដីបង្ហើយ#បរិយាកាសគ្មានវិវាទ#សេវាគាប់ចិត្ត

Post navigation

Previous Previous
រាជរដ្ឋាភិបាលបើកកិច្ចប្រជុំអន្តរក្រសួង ជំរុញការជីកស្ដារប្រព័ន្ធធារាសាស្ត្រ និងការពង្រីកបណ្ដាញទឹកស្អាតក្នុងខេត្តព្រះសីហនុ កំពត និងខេត្តកែប ដើម្បីធានាស្ថិរភាពសន្តិសុខទឹកប្រកបដោយចីរភាព
NextContinue
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសម្ព័ន្ធ ឧស្សាហកម្មកៅស៊ូ វៀតណាមប្រចាំកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានគូសបញ្ជាក់ថា ចំពោះគម្រោងវិនិយោគដែលបានអនុវត្តរួចរាល់ហើយ ក្នុងអាណត្តិនេះ ក្រសួងនឹងបន្តសម្របសម្រួល បំពេញបន្ថែមជូនតាមនីតិវិធី ច្បាប់ជាធរមាន ដើម្បីធានាឱ្យក្រុមហ៊ុនកៅស៊ូវៀតណាមទទួលបាននូវសុវត្ថិភាព ផ្លូវច្បាប់ពេញលេញ និងភាពច្បាស់លាស់ក្នុងការធ្វើអាជីវកម្មស្របច្បាប់ រយៈពេលវែងនៅកម្ពុជា។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់