Skip to content
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

Facebook Telegram TikTok YouTube

  • ទំព័រដើម
  • អំពីក្រសួងExpand
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មានExpand
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្តExpand
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្មExpand
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈExpand
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.Expand
    • វិស័យសំណង់
Facebook Telegram TikTok YouTube
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Ministry of Land Management, Urban Planning and Construction
ពត៌មាន | សកម្មភាពថ្នាក់ដឹកនាំ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំកិច្ចពិគ្រោះយោបល់ លើផែនការប្រើប្រាស់ដី និងលក្ខខណ្ឌនៃការប្រើប្រាស់ដី និងនគរូបនីយកម្ម ក្នុងតំបន់ ១ និងតំបន់២ នៃ”តំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ” ជាមួយ តំណាងអង្គការ UNESCO តំណាងស្ថានទូតបារាំង និងជប៉ុនប្រចាំកម្ពុជា ដែលជាសហប្រធាន ICC Angkor ដើម្បីឈានទៅរកការឯកភាពគ្នាក្នុងការដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការប្រើប្រាស់ដីភូមិនៅតំបន់អង្គរ ។ នេះ គឺជាវិធាន នៃការប្រើប្រាស់ដី ច្បាស់លាស់ និងមានសារៈសំខាន់លើកដំបូង ក្នុងតំបន់១ និង តំបន់២ នៃតំបន់អង្គរ ដែលគិតគូរ និងឱ្យតម្លៃខ្ពស់ ដល់កាអភិរក្សបេតិកភណ្ឌពិភពលោកអង្គរ និងលើកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ទាំង ១១៤ ក្នុងតំបន់អង្គរ ទំហំ ៤០១ គីឡូម៉ែត្រការ៉េ ។

ByRatana September 30, 2026September 30, 2026

សូមគូសបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផលិតចេញនូវផែនការឯកភាពរួមមួយរវាងបងប្អូនប្រជាជនដែលរស់នៅក្នុងតំបន់អង្គរ អជ្ញាធរដែនដី និងអជ្ញាធរជាតិអប្សរា តាមរយៈការពិគ្រោះយោបល់លើសេចក្តីព្រាងផែនការប្រើប្រាស់ដី និងបញ្ញត្តិប្រើប្រាស់ដីភូមិទាំង១១៤ ក្នុងតំបន់រមណីយដ្ឋានបេតិភណ្ឌពិភពលោកអង្គរ ជាបន្តបន្ទាប់ មុនឈានដល់កិច្ចពិគ្រោះយោបល់នៅថ្ងៃនេះ។

ជាមួយគ្នានេះ តំណាងសហប្រធាន ICC Angkor ក៏ដូចជា តំណាង UNESCO បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើការយកចិត្តទុកដាក់ដោះស្រាយបញ្ហាដ៏ស្មុគស្មាញ អស់រយៈកាលជាយូរអង្វែងនេះ ។ ក្នុងនាមដៃគូអភិវឌ្ឍន៍ តំណាង UNESCO និងតំណាងសហប្រធាន ICC Angkor គោរពតាមការសម្រេចចិត្តរបស់កម្ពុជា ក្នុងការរៀបចំការងារចាំបាច់នានា ក្នុងគោលដៅអភិរក្ស និងលើកកម្ពស់ជិវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុង ភូមិទាំង ១១៤ ស្របតាមបញ្ញតិ្តអន្តរជាតិ ។

កិច្ចពិគ្រោះយោបល់ “ផែនការប្រើប្រាស់ដីភូមិក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ” នាទឹស្តីការក្រសួង។

២២ កញ្ញា ២០២៦

Post Tags: #ការរៀបចំដែនដី#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#ចុះបញ្ជីដីបង្ហើយ#បរិយាកាសគ្មានវិវាទ#យុទ្ធសាស្ត្របញ្ចកោណ#រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

Post navigation

Previous Previous
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  បានលើកទឹកចិត្ត ជំរុញការបង្កើត Portal រួម ដើម្បីពង្រឹងសេវាសាធារណៈអនឡាញ
NextContinue
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អន្តរាគមន៍ផ្ទាល់ ដោះស្រាយបញ្ហាវិវាទបុរី VIP ឈានឆ្ពោះទៅរកដំណោះស្រាយសមធម៌ និងប្រគល់ប្លង់ជូនពលរដ្ឋ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Ministry of Land Management, Urban Planning and Construction

ទីតាំង
លេខទំនាក់ទំនង
អ៉ីមែល

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Demo Title

Demo Description


Introducing your First Popup.
Customize text and design to perfectly suit your needs and preferences.

This will close in 20 seconds

លេខទំនាក់ទំនង


ទូរស័ព្ទទាន់ហេតុការណ៍: 078 90 27 24

This will close in 20 seconds

អ៊ុីមែល

onewindowmlmupc@gmail.com


onewindowmlmupc@gmail.com

This will close in 20 seconds

  • ទំព័រដើម
  • អំពីក្រសួង
    • សាវតាក្រសួង
    • រដ្ឋមន្រ្តីក្រសួង
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម្ព័ន្ធគ្រប់គ្រង
    • អង្គភាពក្រោមឱវាទ
  • ព័ត៌មាន
    • សកម្មភាពការងារ
    • ការងាររៀបចំដែនដី
    • ការងារនគរូបនីយកម្ម
    • ការងារស្ថាបត្យកម្ម
  • ច្បាប់ និងបទដ្ឋានគតិយុត្ត
    • គោលនយោបាយ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • សេចក្តីសម្រេច
    • ប្រកាស
    • សារាចរ និងសេចក្ដីណែនាំ
    • បណ្ណាល័យច្បាប់ឌីជីថល
  • ការរៀបចំដែនដីនិងនគរូបនីយកម្ម
    • ថ្នាក់រាជធានី-ខេត្ត
    • ថ្នាក់ក្រុង/ស្រុក/ខណ្ឌ
    • ថ្នាក់ឃុំ/សង្កាត់
  • សេវាសាធារណៈ
    • សេវាសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិច
    • សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក
    • សេវាហ៊ីប៉ូតែក និង​បញ្ចាំ
    • សេវាលក់​ និង ​អំណោយផ្តាច់
  • ជំនាញក្នុងវិស័យដ.ន.ស.
    • វិស័យសំណង់