សូមធ្វើការវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពត ក្រុមការងារចុះមូលដ្ឋាន មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបន្តជ្រោងទង់សាមគ្គី និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងបានចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តកំពត ប្រកបដោយភាពច្នៃប្រឌិត ជាក់ស្តែងនិយម និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ទោះបីសង្គមជាតិទាំងមូលបាននិងកំពុងប្រឈមនឹងសត្រូវឈ្លានពាន និងបញ្ហាវិបត្តិសកលក៏ដោយ។
ដើម្បីបង្កើនសមិទ្ធផលថ្មីៗសម្រាប់ខេត្តកំពត និងប្រែក្លាយតំបន់ឆ្នេរជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត…
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់បញ្ជាក់ថា ការកសាងខឿនទេសចរណ៍សម្រាប់ខេត្តកែបគឺផ្ដើមចេញពីសហគមន៍ ដែលធ្វើឱ្យប្រាក់ចំណូលរបស់គ្រួសារមានការកើនឡើង, ប្រាក់សន្សំកើនឡើងនិងបំណុលគ្រួសារធ្លាក់ចុះ ហើយ ទឹក ភ្លើង ផ្លូវ និងភូមិឃុំសង្កាត់មានសុវត្ថិភាព គឺជាការវិនិយោគសម្រាប់សេដ្ឋកិច្ចខេត្តកែប
(កែប)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់…
អគ្គនាយកដ្ឋានសំណង់ មន្ទីរពិសោធន៍ជាតិសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បន្តតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តដែលចាំបាច់សម្រាប់ពង្រឹងវិស័យសំណង់លើគុណភាព សុវត្ថិភាព និងសោភ័ណភាព។
កិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងគោលការណ៍ណែនាំបច្ចេកទេស ២៧ មករា ២០២៦
សូមពុកម៉ែ បងប្អូន ចូលរួមសហការណ៍ជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំអភិវឌ្ឍន៍កំពង់ផែស្វ័យ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែស្តង់ដាថ្នាក់តំបន់និងអន្តរជាតិ សម្រួលដល់ការដឹកជញ្ជូនបានងាយស្រួល តម្លៃថោក ទាក់ទាញវិនិយោគិនមកវិនិយោគកាន់តែច្រើន ដែលជាកត្តាពង្រឹងខឿនសេដ្ឋកិច្ចខេត្តព្រះសីហនុ និងប្រទេសកម្ពុជាទាំងមូល នាំទៅរកភាពឯករាជ្យម្ចាស់ការ ខ្លួនទីពឹងខ្លួន ស្របពេលកម្ពុជាបាននិងកំពុងប្រឈមនឹងការឈ្លានពានជាបន្តបន្ទាប់ ព្រមទាំងបញ្ហាវិបត្តិសកលផងដែរ ។
សូមគូសបញ្ជាក់ថា ក្រុមការងារនឹងរៀបចំផែសហគមន៍នេសាទ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់នានា ដើម្បីបងប្អូនរក្សាបាននូវមុខរបរនិងប្រាក់ចំណូល…
សូមធ្វើការវាយតម្លៃខ្ពស់និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ក្រុមការងារចុះមូលដ្ឋាន មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាជនទាំងអស់ ដែលបានបន្តចូលរួមយ៉ាងសកម្មក្នុងការជ្រោងទង់សាមគ្គី ឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុប្រកបដោយគំនិតច្នៃប្រឌិតស្របតាមស្ថានភាពជាក់ស្ដែង និងឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ទោះបីសង្គមជាតិទាំងមូលបាននិងកំពុងប្រឈមនឹងសត្រូវឈ្លានពាន និងបញ្ហាវិបត្តិសកលក៏ដោយ។
ដើម្បីបង្កើនសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ និងប្រជាជន ពិសេសប្រែក្លាយតំបន់ឆ្នេរជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានចុះជួបសាកសួរសុខទុក្ខបងប្អូនប្រជាជន និងពិនិត្យទីតាំងអភិវឌ្ឍ និងអភិរក្សសត្វប្រជៀវ ផ្ទះសំណាញ់ បឹងព្រៃក្រឡា អូរព្រែកអន្សារ និងបានចែកជូននូវពូជដូងក្រអូបខ្មែរជូនប្រជាកសិករដែលស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត។
ស្រុកបន្ទាយមាសជាជង្រុកស្រូវរបស់ខេត្តកំពត និងជាតំបន់ប្រវត្តិសាស្ត្រមួយដ៏សំខាន់របស់កម្ពុជា ហើយកសិករបាននិងកំពុងពង្រីកសក្តានុពលផ្ទៃដីដាំដុះដំណាំរួមផ្សំវិលជុំបន្ថែមទៀត ពិសេសបន្លែ…
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានចុះជួបសាកសួរសុខទុក្ខបងប្អូនប្រជាជនតាមមូលដ្ឋាន និងពិនិត្យស្រះទឹកសហគមន៍ទន្លេនាម ផ្ទះសំណាញ់ ផ្សារបោះដុំបន្លែ កសិដ្ឋានចិញ្ចឹមមាន់ជាសហគមន៍ និងក្រុមសហគមន៍ដាំស្ពៃក្រញាញ់ ដែលស្ថិតនៅស្រុកអង្គរជ័យ ខេត្តកំពត។
ក្រុមការងារមើលឃើញថាភាពជាគំរូរបស់កសិករ និងសហគ្រិនភាពរបស់សហគមន៍មូលដ្ឋាន បាននិងកំពុងពូនជ្រំស្មារតី និងជំរុញចលនាដាំដុះដំណាំចម្រុះ…
មិនខុសពីខេត្តភូមិភាគភូមិភាគឦសាន្ដពីរទៀត គឺខេត្តក្រចេះ និងរតនគិរី នោះទេ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញមកខេត្តមណ្ឌលគីរីផ្ទាល់នាថ្ងៃនេះ ជាការពិតគឺមកប្រគល់ប័ណ្ណសមូហភាពជូនដល់បងប្អូនជនជាតិដើមភាគតិច តែលើសពីនេះគឺការបញ្ចប់ភាពមិនប្រាកដប្រជាលើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ព្រមទាំងបញ្ចប់មន្ទិល និងកង្វល់ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច។ ជាមួយគ្នានេះ ក៏ជាការបង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច។
ទៅមុខទៀត សូមបងប្អូនចូលរួមជាមួយគ្នាងាកមកគិតគូរលើការកសាងខឿនសេដ្ឋកិច្ច មុខងារសេដ្ឋកិច្ច ផ្តោតលើមុខរបរ…
សូមថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តរតនគីរី មន្ត្រីរាជការ កងកម្លាំងនិងមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ទាំងដីឯកជន ដីសហគមន៍ និងដីរដ្ឋ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។
ការប្រគល់ប័ណ្ណជូនបងប្អូនជនជាតិដើមភាគតិចនាពេលនេះ មិនត្រឹមតែជាការប្រគល់ប័ណ្ណសមូហភាព និងការធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យជូនបងប្អូនប៉ុណ្ណោះទេ តែសំដៅបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន…










